ភ្នំពេញ៖ បើទោះបីជា ចូលសិល្បៈទើបតែបានប៉ុន្មានឆ្នាំ តែកញ្ញា ឈិន សៀវម៉ី មានទីផ្សារសិល្បៈខ្លាំង នាពេលបច្ចុប្បន្ននេះ ទាំងក្នុងការងារថតស្ពត និងខ្សែភាពយន្ត។

ក្នុងនោះដែរ តារាស្រីរូបនេះ កាន់តែធ្វើឲ្យគេចាប់អារម្មណ៍ លើរូបសម្រស់របស់នាង ដែលឃើញកាន់តែស្រស់ស្អាតឡើងជាងមុន និងបង្កប់ភាពស៊ិចស៊ី រឹតតែខ្លាំងទៀតផង ជាមួយនឹងស្ទីលសម្លៀកបំពាក់ទាន់សម័យគ្រប់ឈុត របស់នាង។ ជាពិសេស បើគិតមកទល់ពេលនេះសៀវម៉ី ទើបតែមានវ័យ២៣ឆ្នាំតែប៉ុណ្ណោះ ដូច្នេះហើយ ទើបសម្រស់របស់នាង កាន់តែស្រស់បំព្រង កាន់តែខ្លាំង នៅក្នុងវ័យមួយនេះ។

ជាមួយគ្នានោះដែរ មិនថា មុខមាត់ រូបរាង គឺពិតជាធ្វើឲ្យហ្វេនលាន់មាត់ សរសើរ និងពេញចិត្ត លើសម្ផស្សរបស់នាងជាខ្លាំង ដែលនាងបានផ្លាស់ប្តូរ ពីមុខមាត់ នារីធម្មតា មកជានារីស្រស់ស្អាតយ៉ាងដូច្នេះ ព្រោះបើប្រៀបធៀបកាលពីមុន នាងមិនសូវលេងខ្លួន និងទាក់ទាញ ដូចជាបច្ចុប្បន្នទេ៕ 

ឈិន សៀវម៉ី
ឈិន សៀវម៉ី
ឈិន សៀវម៉ី
ឈិន សៀវម៉ី
ឈិន សៀវម៉ី
ឈិន សៀវម៉ី
ឈិន សៀវម៉ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]