កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ១៨ ខែឧសភា ម្សិលមិញនេះ មានតារាចម្រៀងល្បីៗជាច្រើន បានមកជួបជុំគ្នា បង្ហាញការសម្ដែង នៅលើឆាកតន្រ្តីដ៏អស្ចារ្យ ក្នុងកម្មវិធី Dream Concert ប្រចាំឆ្នាំ ២០១៩ ដែលបានរៀបចំឡើងនៅឯ ពហុកីឡដ្ឋាន Seoul World Cup កណ្ដាលទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង។
ក្នុងនោះដែរ ក៏មានវត្តមានរបស់ តារាស្រីល្បីឈ្មោះ អតីតសមាជិកក្រុមចម្រៀងល្បី 2NE1 ដែលបច្ចុប្បន្នជាតារាចម្រៀងទោល ប្រចាំផលិតកម្ម D-Nation Entertainment គឺ Park Bom។
គួរបញ្ជាក់ផងដែរថា Park Bom បានចូលរួមក្នុងកម្មវិធី ជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត ទាន់សម័យ ដែលមានតម្លៃថ្លៃមិនធម្មតា។ ពោលគឺ មួយឈុតនៅលើខ្លួននាង មានតម្លៃមិនក្រោម ៥,០០០ពាន់ដុល្លារឡើយ ដោយរ៉ូបវែង ពណ៌ចម្រុះ ដែលនាងយកមកពាន់ជាអាវក្រៅនេះ គឺជាម៉ាក VERSACE។ ចំណែកស្បែកជើងកែង មានត្បូងចម្រុះពណ៌មួយគូនេះ គឺជាម៉ាក Christian Louboutin ៕
ចង់ដឹងថា Park Bom មានភាពស្រស់ស្អាតកម្រិតណា ក្នុងកម្មវិធី Dream Concert កាលពីយប់មិញ?
សូមទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]