ថៃ៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយ ពិធីករល្បីឈ្មោះលោក Kan Kantathavorn បានរៀបអាពាហ៍ពិពាហ៍ជាមួយកញ្ញាPloi កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨កន្លងមកនេះ។ហើយពួកគេទាំងពីរប្រើជីវិតគ្រូសាររួមគ្នាពោរពេញទៅដោយសុភម្គល។

ជាក់ស្តែងថ្មីៗនេះ Kanនិងភរិយាបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងរំភើបជំនួសលោកជាខ្លាំង ក្រោយបានឃើញរូបថតមួយសន្លឹកនៅក្នុងបណ្តាញសង្គម។ ដោយរូបមួយសន្លឹកនោះមើលទៅដូចជា លទ្ធផលពិនិត្យផ្ទៃពោះ។ ហើយរូបមួយសន្លឹកនោះទៀតសោត បានធ្វើគ្រប់គ្នាយល់ច្រឡំថា Ploiកំពុងតែមានផ្ទៃពោះផងដែរ។

ប៉ុន្តែការពិតទៅគឺ Ploi មិនបានមានផ្ទៃពោះនោះទេ ហើយនេះគ្រាន់តែជាលទ្ធផលនៃការពិនិត្យ សុខភាពស្បូនរបស់នាងតែប៉ុណ្ណោះ។

​យ៉ាងណាមិញ បើទោះបីជាគ្រប់យ៉ាងមិនដូចការគិតរបស់អ្នកគ្រប់គ្នាក៏ពិតមែន ប៉ុន្តែពួកគេនៅតែជូនពរឲ្យKan និង Ploi សម្រេចបំណងប្រាថ្នា ក្លាយជាឳពុកម្តាយគេក្នុងពេលឆាប់ៗនេះ៕

សូមទស្សនារូបភាពខាងក្រោម៖  

Kanនិងភរិយា
Kanនិងភរិយា
Kanនិងភរិយា
Kanនិងភរិយា
រូបដែលគ្រប់គ្នាកិតថាPloi មានផ្ទៃពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]