រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​២​នាក់​ជាប់រវល់​ធ្វើការ រួច​បាន​ផ្ញើ​កូនស្រី​ទើប​មាន​វ័យ​៨​ឆ្នាំ​ប៉ុណ្ណោះ​ឲ្យ​បុរស​ម្នាក់​ដែល​ជា​អ្នក​ជិតខាង​ជួយ​មើល លុះ​ឱកាសល្អ​ហុច​ឲ្យ​ជន​នោះ​ស្រាប់តែ​ចាប់​ក្មេង​ស្រី​តូច​រំលោភ​រហូត​សម្រេច ។ ក្រោយមក​ក្មេង​ស្រី​ឈឺចាប់ ស្លេកស្លាំង និង​ហូរ​ឈាម​យ៉ាង​ខ្លាំង ដោយ​សង្ស័យ​ធ្វើការ​សាក​សួរ ទើប​ដឹង​ថា​នាង​ត្រូវ​ជន​រូប​នោះ​ចាប់រំលោភ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩​ម្ល៉េះ​។

ក្រោយមក​ពេល​ក្មេង​ស្រី​រង​គ្រោះ​រៀបរាប់​ប្រាប់​ពី​សាច់​រឿង​ឲ្យ​ដឹង ឪពុក​ម្ដាយ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរ​បាន​ចោម​ចៅ​៣ ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​រហូត​ដល់​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩ ចាប់ខ្លួន​បាន​។ ហើយ​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ជន​នោះ​ដល់​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្រុម​ទី​៧ ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ ស៊ក សេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​លាង​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ មានស្រុក​កំណើត ក្នុងភូមិ​ដូង​វាល ឃុំ​ក្តឿង​រាយ ស្រុក​ក​ញ្ជៀ​ច ខេត្ត​ព្រៃវែង​។ ហើយ​ជនសង្ស័យ​រូប​នេះ​ធ្វើ​សកម្មភាព​រំលោភ​ក្មេង​ស្រី​ម្នាក់​អាយុ​ទើបតែ​៨​ឆ្នាំ​ប៉ុណ្ណោះ បណ្ដាល​ឲ្យ​នាងរង​របួស​ប្រដាប់​ភេទ​យ៉ាងដំណំ ហើយ​ក្រុម​គ្រួសារ​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ហើយ​ដែរ​។

បើ​តាម​បុរស​ជា​ឪពុក​ប្រាប់​ឲ្យ​ដឹង​ថា រឿងហេតុ​នោះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៦ ឧសភា ដោយ​ខណៈ​នោះ​គាត់​ផ្ញើ​កូនស្រី​ឲ្យ​នៅ​ជាមួយនឹង​ជន​ម្នាក់​នេះ ព្រោះ​ប្រពន្ធ​គាត់​ជាប់រវល់​ធ្វើការ ចំណែក​គាត់​ជាប់​កម្មវិធី​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​នៅ​ក្នុងភូមិ​នោះ​ដែរ​។ ខណៈនោះ​គាត់​ពឹង​ជនសង្ស័យ​ប្រើ​ឲ្យ​ឌុ​ប​កូនស្រី​ទៅ​យកនំ​នៅ​កន្លែង​ដែល​គាត់​ផឹកស៊ី រួច​ហើយ​ឲ្យ​ឌុ​ប​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយមក​ក៏​ត្រូវ​ជនសង្ស័យ​នោះ​ចាប់​កូនស្រី​រំលោភ​រហូត​សម្រេច​បែប​នេះ​តែ​ម្ដង​។ គាត់​ទុកចិត្ត​ជន​នេះ​ខ្លាំង​ណាស់ ព្រោះតែ​ជា​អ្នក​ជិតខាង​ស្និទ្ធស្នាល​នឹង​គ្នា មិន​នឹក​ស្មានថា ជន​នេះ​ប្រព្រឹត្ត​អំពើ​លាមក​បែប​នេះ​ឡើយ​។

ដោយឡែក​ស្ត្រី​ជា​ម្ដាយ​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​ទី​១៧ ឧសភា បន្ទាប់​ពី​ចេញពី​ធ្វើការ​គាត់​សង្កេត​ឃើញ​កូនស្រី​មាន​ទឹកមុខ​ស្រងូតស្រងាត់ និង​មាន​ស្ថានភាព​ស្លេកស្លាំង គួរ​ឲ្យ​មានការ​ងឿងឆ្ងល់​បំផុត ប៉ុន្តែ​គាត់​មិន​សួរនាំ​នាង​ទេ​។ បន្ទាប់​មក​ទៀត​គាត់​នាំ​កូនស្រី​ទៅ​ងូតទឹក​សម្អាតខ្លួន​ដើម្បី​ចូល​ដេក ស្រាប់​តែ​ឃើញ​ប្រដាប់​ភេទ​កូនស្រី​មាន​ស្នាម​របួស​ហូរ​ឈាម និង​មាន​ប្រឡាក់​ទឹកកាម​ផង​ដែរ ជា​ហេតុ​រឹតតែ​គួរ​ឲ្យ​ង្ស័​យ​ខ្លាំង​ឡើង​ថែម​ទៀត ទើប​គាត់​សួរនាំ​តែ​កូន​មិន​ព្រម​ប្រាប់​ទាល់តែ​សោះ​។

ប្រភព​ដដែល​បន្ត​ថា លុះ​ក្រោយមក​បងស្រី​បង្កើត​របស់​គាត់​ម្នាក់​ទៀត ត្រូវជា​អ៊ុំ​ស្រី​របស់​នាង​បាន​បាន​ជួយ​ធ្វើការ​លួងលោម​សាកសួរ ទើប​កូនស្រី​ព្រម​និយាយ​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ ស៊ក សេង ចាប់​រំលោភ​សេពសន្ថវៈ និង​យក​ម្រាមដៃ​លូក​ខ្វេះ​ប្រដាប់​ភេទ​នាង​។ ពេល​នោះ​គាត់​ស្ទើរ​គាំងបេះដូង​ស្លាប់​ទៅ​ហើយ ប៉ុន្តែ​ខំ​ទប់ចិត្ត​ទប់​អារម្មណ៍​មិន​ឲ្យ​ជនសង្ស័យ​ដឹង​ឡើយ លុះដល់​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ទើប​ធ្វើ​ដំណើរ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជន​នោះ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​បដិសេធន៍​ថា ខ្លួន​មិន​បាន​រំលោភ​ក្មេង​ស្រី​ឡើយ គឺ​បាន​ត្រឹមតែ​ស្ទាបអង្អែល​មិន​បាន​ស៊ីជម្រៅ​ឡើយ ប៉ុន្តែ​ទោះបីជា​ជន​នេះ​ខំ​ប្រកែក​យ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​រួចខ្លួន​ដែរ ព្រោះ​ក្មេង​ស្រី​រង​គ្រោះ​បាន​ចង្អុលមុខ​ចំ​ៗ​ហើយ មិនតែប៉ុណ្ណោះ​ប្រដាប់​ភេទ​នាង​មាន​ស្នាម​របួស​ហូរ​ឈាម ព្រមទាំង​មាន​ទឹកកាម​ប្រឡាក់​ថែម​ទៀត​ផង​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]