(ភ្នំពេញ)៖ ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នការរងនគរបាលជាតិ និងលោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងគ្រឿង ញៀន សហកាជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួសពីសំណាក់លោក សេង គីមឡាក់ ព្រះរាជអាជ្ញារង បានស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបមេជួញដូរគ្រឿងញៀន ដ៏សកម្មម្នាក់ រួមជាមួយគ្រឿងញៀនជាង ៣គីឡូក្រាម និងវត្ថុតាងមួយចំនួន។

មន្រ្តីមន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការបង្ក្រាបមេគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវលំ ស្ថិតក្នុងភូមិច្រេះ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចើយ មុន្នី ព្រមទាំងរឹបអូសបានវត្ថុតាងសារធាតុញៀនមេតំហ្វេតាមីន (ICE) ចំនួន 3009.76g, ម៉ូតូ ១គ្រឿង និងទូរស័ព្ទដៃ ១គ្រឿងផងដែរ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]