ភ្នំពេញ៖ មួយរយៈពេលនេះដែលឃើញថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាណូម័រ និងវីជេ សុភា កាន់តែបង្ហាញនូវភាពផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំងឡើង រហូតចាប់ដៃគ្នាចុះអេតាស៊ីវិល និងទិញផ្ទះដើម្បីរស់នៅជាមួយគ្នាទៀតផង។

ទោះបីជាមិនទាន់បានបង្ហើបពេលរៀបការយ៉ាងណាក្តី តែគូស្នេហ៍មួយគូនេះ ត្រូវបានបណ្តាអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរដល់ពួកគេគ្រប់គ្នា ដែលស្រលាញ់គ្នា ផ្តល់ភាពផ្អែមល្ហែម និងកក់ក្តៅទៅកាន់គ្នាគ្រប់ពេល មិនចាញ់គូភរិយាស្វាមី ដែលរៀបការរួច។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែធ្វើឲ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង ក្រោយលេចធ្លាយនូវសំបុត្រចូលរោងជ័យរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំង២ ដែលបានធ្វើឡើងនៅប៉ុន្មានថ្ងៃនេះទៀត ពោលគឺថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩នេះ។

ដំណឹងដ៏ល្អមួយនេះបានធ្វើឲ្យ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបចិត្តជំនួសពួកគេ ដែលត្រៀមនឹងក្លាយជាប្តីប្រពន្ធនឹងគ្នាស្របច្បាប់ ក្រោយបានតស៊ូជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ណូម័រ
ណូម័រ
ណូម័រ និងអនាគតស្វាមី វីជេ សុភា
ណូម័រ និងអនាគតស្វាមី វីជេ សុភា
ណូម័រ និងអនាគតស្វាមី វីជេ សុភា
ណូម័រ និងអនាគតស្វាមី វីជេ សុភា
ណូម័រ និងអនាគតស្វាមី វីជេ សុភា
ណូម័រ និងអនាគតស្វាមី វីជេ សុភា
សំបុត្រការណូម័រ និងអនាគតស្វាមី វីជេ សុភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]