ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រាកដជាជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុន ដែលជាថ្ងៃមង្គលការរបស់កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ ត្រូវអ្នកលេងបណ្តាញសង្គម Troll រូបលោកពេញហ្វេសប៊ុក ដោយយករូបលោកទៅកាត់ត សរសេរ Caption ឈឺចាប់ និងសរសេរចំណងជើងបទចម្រៀងរបស់លោកបង្ហោះ ដែលមានអ្នកគាំទ្រមិនតិចនោះទេ នាំគ្នា Share តៗគ្នារហូតរាប់ម៉ឺនដងឯណោះ។

យ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ នៅលើឆាកប្រគំតន្ត្រីកម្មវីធីមួយកន្លែង លោក ឆន សុវណ្ណរាជ នៅតែត្រូវគេដុតអំពីរឿងនេះដដែល នៅលើឆាកថែមទៀត បើទោះជាពិធីមង្គលការនោះ បានកន្លងផុតអស់ប៉ុន្មានថ្ងៃក៏ដោយ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលភ្ញាក់ផ្អើលខ្លាំងនោះ ដើម្បីបំពេញបំណងអ្នកគាំទ្រដែល Troll រូបលោកនៅលើបណ្តាញសង្គម លោក ឆន សុវណ្ណរាជ បានច្រៀងបទចម្រៀងដែលអ្នកគាំទ្រសរសេរ Troll មកទាំងអស់តែម្តង ហើយថែមទាំងនិយាយផ្ញើជូនអ្នកនាង ឱក សុគន្ធកញ្ញា ជាពិសេសថែមទៀតផង។ ហើយរូបលោក ថែមទាំងនិយាយបញ្ជាក់ទៀតថា រូបលោកគ្មានការឈឺចាប់អ្វីនោះទេ ហើយអ្នកទាំងពីរគឺគ្រាន់តែជាដៃគូចម្រៀងតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្រមិនអាចទប់សំណើចបាននោះទេ ព្រោះមិននឹកស្មានថា រឿងកន្លងហួសអស់ជាច្រើនថ្ងៃទៅហើយ តែលោក ឆន សុវណ្ណរាជ នៅតែត្រូវគេតាមដុតរឿងពិធីមង្គលការអ្នកនាង ឱក សុគន្ធកញ្ញា ដល់លើឆាកទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ និង សុគន្ធកញ្ញា
ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ