បរទេស៖ Adele តារាចម្រៀងស្រីមួយរូប ដែលមានឈ្មោះល្បីល្បាញលំដាប់ពិភពលោក។ ដោយសារតែសម្លេងដ៏ពិរោះស្ទើរតែគ្មានពីរ បានធ្វើឲ្យគ្រប់បទចម្រៀងទាំងអស់របស់នាង សុទ្ធតែមានអ្នកចូលទស្សនាច្រើនលានដង។

យោងប្រភពព័ត៌មានបរទេសមួយបានដឹងថា Adeleបានចំណាយប្រាក់១០លានដុល្លារអាមេរិក ដើម្បីទិញផ្ទះដ៏ប្រណិតថ្មីមួយ។ ដោយផ្ទះដ៏ធំស្កឹមស្កៃនោះ កសាងឡើងក្នុងទសវត្សរ៍ឆ្នាំ៦០ ដែលក្នុងនោះមាន បន្ទប់គេង៥ បន្ទប់ទឹក៦ បន្ទប់អានសៀវភៅ បន្ទប់ហាត់កីឡា បន្ទប់សម្រាប់ធ្វើការខ្នាតធំ និងមានបន្ទប់ផ្សេងៗជាច្រើនទៀត។ ទៀតសោតថែមទាំងនៅជិតផ្ទះតារាហូលីវូតល្បីៗជាច្រើនដូចជា Katy Perry, នាង Jennifer Lawrence នាង Cameron Diaz ជាដើម។

គួរបញ្ជាក់ផងដែរថា Adele បានទិញផ្ទះនេះក្រោយពេលនាងលែងលះជាមួយអតីតស្វាមីវ័យ៤៥ឆ្នាំ លោកKonecki។ បើទោះបីជាលែងលះគ្នាក៏ពិតមែន ប៉ុន្តែ Adele និងអតីតស្វាមីបានព្រមព្រៀងគ្នា ជួយចិញ្ចឹមកូនប្រុស និងបំពេញតួនាទីជាឪពុកម្តាយដែលពោរពេញដោយក្តីស្រលាញ់៕

Adele
Adele
Adele
គំរូផ្ទះដែលAdeleទិញ
គំរូផ្ទះដែលAdeleទិញ
គំរូផ្ទះដែលAdeleទិញ
គំរូផ្ទះដែលAdeleទិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]