អង់គ្លេស៖ ក្លិប Manchester City បានបញ្ចប់រដូវកាល ២០១៨/២០១៩ នេះយ៉ាងល្អ ដោយបានប្រមូលពានធំៗនៅអង់គ្លេសគ្មានសល់។ ពាន Premier League ក្រោយឈ្នះគូប្រជែង Liverpool, ពាន EFL Cup ក្រោយប៉េណាល់ទីកាត់សេចក្តីទល់នឹង Chelsea រួមនឹងពាន FA Cup មួយបន្ថែមទៀត ដោយបំបាក់ក្រុម Watford យ៉ាងទក់សាច់ក្នុងលទ្ធផល ៦-០ នាកីឡដ្ឋាន Wembly Stadium។ គួរឱ្យដឹងថា ជ័យជម្នះ ៦-០ របស់ Man City ទៅលើ Watford នេះ គឺជាជ័យជម្នះធំបំផុតក្នុងកំណត់ត្រាវគ្គផ្តាច់ព្រ័ត្រ FA Cup ខណៈជ័យជម្នះធំបែបនេះធ្លាប់កើតមានម្តងដែរ ក្នុងជំនួបផ្តាច់ព្រ័ត្រ FA Cup រវាង Bury ទល់នឹង Derby County កាលពីឆ្នាំ ១៩០៣។

Manchester City ឈ្នះពាន FA Cup
Manchester City ឈ្នះពាន Premier League

លោក Pep បាននិយាយក្រោយបញ្ចប់ការប្រកួតនេះថា៖ “នេះគឺជាការប្រកួតផ្តាច់ព្រ័ត្រដ៏មិនគួរឱ្យជឿ ហើយពួកយើងបានបញ្ចប់រដូវកាលនេះជាមួយលទ្ធផលដ៏អស្ចារ្យមួយ”។ គួរបញ្ជាក់ថា នេះគឺជាពាន FA Cup ទី៦ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Man City និងជាពាន FA Cup ដំបូងបំផុតក្រោមការដឹកនាំរបស់លោក Pep Guardiola ចាប់តាំងពីលោកមកដឹកនាំក្លិបនៅឆ្នាំ ២០១៦។

Manchester City ឈ្នះពាន Premier League
Manchester City ឈ្នះពាន FA Cup
Manchester City ឈ្នះពាន EFL Cup

ដោយឡែក ចំពោះជ័យជម្នះរបស់ Man City បានផ្តល់ឱកាសពិសេសមួយដល់ក្លិប Wolve ដែលឈរនៅចំណាត់ថ្នាក់លេខ៧នារដូវកាលនេះ ឱ្យទទួលបានកៅអីពិសេសមួយសម្រាប់ការប្រកួតជម្រុះដណ្តើមទទួលបានកៅអី Europa League នារដូវកាលក្រោយផងដែរ៕

ក្រុមកីឡាកររបស់ក្លិប Wolverhampton

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]