កូរ៉េខាងត្បូង ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ថ្មីៗនេះ កម្មវិធីថ្មីមួយរបស់ប៉ុស្តិ៍ទូរទស្សន៍ JTBC ដែលមានឈ្មោះថា Stage K កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកនិយមចូលចិត្ត តន្រ្តី Kpop ដែលនៅទូទាំងពិភពលោក។

ទោះបីទើបតែចាក់ផ្សាយ មិនបានប៉ុន្មាន ប៉ុន្តែ Stage K បានក្លាយជាចំណូលចិត្តរបស់ យុវវ័យជាច្រើនប្រទេស ព្រោះតែវាជាកម្មវិធីតែមួយ ដែលអាចផ្ដល់ឱកាសឲ្យ អ្នកគាំទ្របានជួបជាមួយនឹង តារាកូរ៉េក្នុងក្ដីសុបិនរបស់ពួកគេ ហើយអាចមានឱកាសសម្ដែងជាមួយគ្នា នៅលើឆាកតែមួយផងដែរ។

ជាការពិតណាស់ វាជាកម្មវិធីប្រកួតប្រជែងទេពកោសល្យ នៃការរាំរវាងក្រុមរាំនានា ដែលមកពីមកពីទូទាំងពិភពលោក ដែលមានចិត្តស្រលាញ់ ចូលចិត្តការរាំ បទចម្រៀងកូរ៉េ ដើម្បីមកបង្ហាញទេពកោសល្យនៅក្នុងកម្មវិធី។

ក្រុមរាំដែលទទួលបានចំណាត់ថ្នាក់លេខ១ អាចនឹងមានឱកាសបានជួប ឬសម្ដែងជាមួយ ក្រុមចម្រៀងកូរ៉េ ដែលជា idol របស់ពួកគេផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមចម្រៀងស្រី BLACKPINK ត្រូវបានគេរាយការណ៍ថា ពួកគេបានមកធ្វើការ pre-recording (ថតទុក) នៅក្នុងកម្មវិធី Stage K កាលពីថ្ងៃទី ១៤ ខែឧសភា កន្លងទៅថ្មីៗ។ ចំណែកឯក្រុមចម្រៀង EXO ក៏ត្រូវបានគេរាយការណ៍ផងដែរថា ពួកគេនឹងមកធ្វើការ pre-recording (ថតទុក) នៅថ្ងៃទី ២១ ខែឧសភា ខាងមុខនេះហើយ។

យ៉ាងណាមិញ ដើម្បីជ្រាបកាន់ច្បាស់ សូមប្រិយមិត្តរង់ចាំតាមដាន ការចាក់ផ្សាយរបស់កម្មវិធី Stage K ជាបន្តបន្ទាប់៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Blackpink
រូបភាព Exo
រូបភាព អ្នកចូលរួមប្រកួត
រូបភាព អ្នកចូលរួមប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]