ភ្នំពេញ៖ ដូចដែលប្រិយមិត្តដែលជាហ្វេនរបស់កំពូលតារាចម្រៀងអ្នកនាង សុគន្ធ និសា បានជ្រាបហើយថា ចាប់តាំងពីអ្នកនាងរៀបការជាមួយស្វាមីរបស់ខ្លួនមក អ្នកគាំទ្រពិតជាកម្រនឹងឃើញតារាស្រីរូបនេះ បង្ហោះរូបជាមួយស្វាមីរបស់ខ្លួនណាស់ ហើយជាពិសេសនោះ សូម្បីតែបង្ហាញកាយវិកាស្វីតៗក៏រូបនាង កម្រនឹងបង្ហាញឲ្យអ្នកគាំទ្ររបស់ខ្លួនឃើញនោះដែរ។

យ៉ាងណាមិញ ស្រាប់តែម្សិលមិញនេះអ្នកនាង សុគន្ធ និសា បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញនាងបង្ហោះរូបជាមួយស្វាមីរបស់ខ្លួន ដោយភ្ជាក់ជាមួយ Caption យ៉ាងខ្លីតែពោពេញដោយអត្ថន័យថា៖ “ក្តីសុខ” ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង។

ទោះជាយ៉ាងណាក្តី សម្រាប់រូបភាពមួយសន្លឹករបស់អ្នកនាង សុគន្ធ និសា ជាមួយស្វាមី នេះដែរ កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រដោយមានការ Comment និងចុច Like យ៉ាងច្រើនមែនទែន។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ សម្រាប់សារដ៏ខ្លី អមជាមួយរូបភាពមួយសន្លឹកនេះ ក៏ធ្វើឲ្យអ្នកគាំទ្រមិនតិចនាក់នោះទេ ស្ទើរតែលើសជាតិស្ករទៅហើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា ស្វាមី និងនាយក្រឹម
សុគន្ធ និសា និងស្វាមី
រូបដែលសុគន្ធនិសាបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា