កម្សាន្ត៖ នៅក្នុងសង្គមបច្ចុប្បន្ន គេសង្កេតឃើញថា ស៊េរីកូនអ្នកមានភាគច្រើន​ ព្យាយាមបង្អួតសម្ភារៈនិយម លុយឡាន និងពីដំណើរកម្សាន្តជុំវិញពិភពលោក ដើម្បីបង្ហាញឲ្យគ្រប់គ្នា បានឃើញថា ពួកគេ ពិតជាមានជីវិតអស្ចារ្យខ្លាំង។

ប៉ុន្តែនៅក្នុងនោះ មានរឿងមួយចំនួន នៅខាងក្រោយ នៃការប​ង្ហាញ គឺកូនអ្នកមានជាច្រើននាក់ តែងតែយកចំណាយលុយចោល១ពាន់ដុល្លារ ក្នុងមួយខែៗ ដើម្បីឲ្យផេកក្រុមកូនអ្នកមានដ៏ធំ បង្ហោះរូបពួកគេ នៅក្នុងនោះ ព្រោះថា វាជួយឲ្យ គ្រប់គ្នា កាន់តែឃើញ និងកាន់តែស្គាល់ពួកគេជាងមុន។

ជាពិសេស មុននឹងអាចចូលក្រុមនោះ កូនអ្នកមាន ត្រូវគេសង្កេតសិន ថាជាអ្នកមានពិតប្រាកដ ឬគ្រាន់តែជាអ្នកមានក្លែងក្លាយ ព្រោះថា បើពួកគេ មិនតាមដានមុន ផេករបស់ពួកគេ នឹងត្រូវគេអស់ជំនឿចិត្ត។

ក្នុងនោះ ផេកនោះ តម្រូវឲ្យកូនអ្នកមានទាំងឡាយ ចំណាយលុយទិញរបស់របរជាច្រើន ចូលកន្លែងលំដាប់ និងឧស្សាហ៍ដើរលេងបណ្តាប្រទេស ជាងមុន ទោះពួកគេ មិនសូវចង់ក៏ដោយ ក៏ផេកទាំងនោះ ឲ្យពូកគេធ្វើបែបនេះដែរ បើមិនដូច្នោះទេ ពួកគេ នឹងត្រូវគេដកចេញពីផេកដ៏ធំនោះ។ មិនតែប៉ុណ្ណោះ រូបថតនីមួយៗ ត្រូវចេញមកប្រណីត ឡូយឆាយ និងទាក់ទាញបំផុត។

យ៉ាងណាមិញ ទង្វើទាំងនេះ បានធ្វើឲ្យមនុស្សភាគច្រើន បានគិតថា កូនអ្នកមានទាំងនោះ ហាក់ដូចជាចំណាយលុយចោលអត់ប្រយោជន៍ ជាមួយនឹងរឿងអស់ទាំងនេះ គ្រាន់តែចង់ខ្លួនឯងល្បី និងគេស្គាល់ច្រើន ត្រូវធ្វើដល់ម្លឹង៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ?

រូបភាពកូន​អ្នកមាន
រូបភាពកូន​អ្នកមាន
រូបភាពកូន​អ្នកមាន
រូបភាពកូន​អ្នកមាន
រូបភាពកូន​អ្នកមាន
រូបភាពកូន​អ្នកមាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]