ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញា ឈុំ វត្តី បច្ចុប្បន្នកាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ មិនថាការងារសិល្បៈនិងការងារផ្ទាល់ខ្លួន ដែលមានភាពមមាញឹកខ្លាំងគួរឲ្យកត់សម្គាល់ រកពេលសឹងតែសម្រាកមិនចង់បាន ខណៈពេលដែលកេរ្តិ៍ឈ្មោះ កាន់តែល្បីល្បាញ ឡើងកូដកាន់តែខ្លាំងនោះ។

យ៉ាងណាមិញបើក្រឡេកទៅមើល ជីវិតគូរបស់តារាស្រីរូបនេះវិញក៏កាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងក្តីសុខ ក៏ដូចជាស្នាមញញឹមដែលគូស្នេហ៍របស់នាងតែងតែផ្តល់ឲ្យជានិច្ច ជាពិសេសគឺតែងតែនៅក្បែរ ផ្តល់ស្នាមញញឹមឲ្យនាងគ្រប់ពេលតែម្តង។

រាល់សកម្មភាពទាំងនេះ ក៏បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលមានគូស្នេហ៍ដែលស្រលាញ់នាងខ្លាំងបែបនេះ ទោះបីជាមិនទាន់បានគិតគូដល់ថ្ងៃ ចូលរោងជ័យរៀបការយ៉ាងណាក្តី។

ជាមួយគ្នានេះដែរ ឃើញថាត្រឹមមួយរយៈពេលដ៏ខ្លួនតារាស្រីរូបនេះបានផ្លាស់ប្តូរច្រើន ក្រោយការងារសិល្បៈកាន់តែមមាញឹក រូបសម្រស់កាន់តែស្អែក ចំណែកឯរឿងស្នេហាក៏ជោគជ័យផ្អែមល្ហែមគ្រប់ពេលផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សម្រស់ឈុំ វត្តី នាពេលបច្ចុប្បន្ន
សម្រស់ឈុំ វត្តី នាពេលបច្ចុប្បន្ន
សម្រស់ឈុំ វត្តី នាពេលបច្ចុប្បន្ន
សម្រស់ឈុំ វត្តី នាពេលបច្ចុប្បន្ន
ជីវិតគូរបស់ ឈុំ វត្តី
ជីវិតគូរបស់ ឈុំ វត្តី
ជីវិតគូរបស់ ឈុំ វត្តី
ជីវិតគូរបស់ ឈុំ វត្តី
ជីវិតគូរបស់ ឈុំ វត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈុំ វត្តី