ភ្នំពេញ៖ បច្ចុប្បន្ននេះ អាចនិយាយបានថាតារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកគាំទ្រ ជាពិសេសនោះ រូបនាងទទួលការគាំទ្រខ្លាំង ពីសំណាក់យុវវ័យតែម្តង។

តួយ៉ាង ទន្ទឹមនឹងសន្ទុះប្រជាប្រិយភាពរបស់តារាស្រីរូបនេះកំពុងតែកើនឡើង ស្រាប់តែកាលពីម្សិលមិញនេះ មានផេកហ្វេសប៊ុកមួយបានចេញមុខ និយាយទម្លាយពីចរិតពិតរបស់កញ្ញា ទេព បូព្រឹក្ស ចំៗ ដោយមិនលាក់បាំង ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលបែបនេះថា៖ “ខ្ញុំមិនមែនហ្វេនរបស់គាត់ទេតែចូលចិត្តគាត់ធម្មតា កាលពីមួយឆ្នាំមុន ខ្ញុំធ្លាប់សាកឆាតទៅគាត់ និយាយរឿងមួយ តែមិនគិតថាគាត់Reply ទេព្រោះគិតថាល្បីអត់មានពេលតបសារ តែប្រហែលជាមួយថ្ងៃក្រោយគាត់តបសារ ការនិយាយស្តីរបស់គាត់កាន់តែធ្វើឲ្យខ្ញុំនេះចូលចិត្ត អត់ឬកទេ អត់លេងចរិត គឺVoiceសម្លេងចំៗតែម្តង ហៅយើងអូនៗពេញមាត់ អ្វីដែលគាត់តែងតែនិយាយពេលលេងជាមួយខ្ញុំគឺ បងសុំទោសណាពៅ !! បងអត់សូវមានពេលលេងពេលថ្ងៃទេព្រោះយប់ច្រៀងច្ចឹងបងគេងយូរ !! ពេលខ្លះធ្លាប់លេងជាមួយគាត់ម៉ោង១យប់ យើងស្អប់គេក៏ស្អប់ទៅ តែត្រូវចាំថាបើយើងស្អប់គេព្រោះឭពីអ្នកផ្សេងមិនមែនជួបខ្លួនឯង នោះយើងប្រៀបដូចជាមនុស្សដែលមានគំនិតខ្លួនឯងតែខ្ចីគំនិតគេមកគិតជំនួស”

ទោះជាយ៉ាងណាក្តី ក្រោយឃើញបែបនេះ អ្នកគាំទ្ររបស់កញ្ញា ទេព បូព្រឹក្ស ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា កញ្ញា ទេព បូព្រឹក្ស មានចរិតនៅខាងក្រៅសិល្បៈ ជាមនុស្សរួសរាយ និងមិនឆ្មើងឆ្មៃ បើទោះជាខ្លួនជាតារាល្បីក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ផេកហ្វេសប៊ុកនោះ ថែមទាំងបង្ហាញភស្តុតាងមួយចំនួន ដើម្បីបញ្ជាក់ឲ្យអ្នកគាំទ្រដឹងកាន់តែច្បាស់ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស និង ដេវីត
សាររបស់អ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស