អាល្លឺម៉ង់៖ ក្លិបបាល់ទាត់ Bayern Munich បានគ្រងតំណែងជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាល ២០១៨/២០១៩ ជាផ្លូវការ ក្រោយបំបាក់ក្រុម Eintracht Frankfurt ៥-១។ ការឈ្នះពាននារដូវកាល ២០១៨/២០១៩ នេះ ក៏ជាកំណត់ត្រាបន្តរបស់ក្លិប Bayern Munich ដែលបានឈ្នះពានលីគកំពូលអាល្លឺម៉ង់ចំនួន ៧រដូវកាលជាប់គ្នា រាប់ចាប់តាំងពីរដូវកាល ២០១២/២០១៣មកម្ល៉េះ។

ការប្រកួតរវាង Bayern Munich និង Frankfurt
ការប្រកួតរវាង Bayern Munich និង Frankfurt

ដោយឡែក នេះជារឿងគួរឱ្យសោកស្តាយមួយផងដែរសម្រាប់ក្រុម Borussia Dortmund ខណៈដែលធ្លាប់ឈរលើកំពូលតារាងយូរគួរសម ប៉ុន្តែបែរជាភ្លាត់ប៉ុន្មានប្រកួត រហូតបណ្តាលឱ្យរបូតពាន Bundesliga ទៅBayern Munich ដែលមានគម្លាតពិន្ទុលើសគ្នាតែ ៣ពិន្ទុប៉ុណ្ណោះ។ គួរឱ្យដឹងថា ក្លិប Borussia Dortmund ខកខានឈ្នះពាននេះចំនួន ៧រដូវកាលហើយ ខណៈដែលការឈ្នះពាននេះចុងក្រោយបង្អស់កើតឡើងតាំងពីរដូវកាល ២០១១/២០១២៕ 

ការប្រកួតរវាង Bayern Munich និង Frankfurt
Bayern Munich ឈ្នះពាន Bundesliga
Bayern Munich ឈ្នះពាន Bundesliga

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]