(ភ្នំពេញ)៖ ខណៈដែលបងប្អូនជាពុទ្ធរិស័ទ ទូទាំងប្រទេសកំពុងតែប្រារព្ធ និងចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងថ្ងៃបុណ្យវិសាខបូជា ជាពិធីបុណ្យមួយដ៏ធំ ក្នុងព្រះពុទ្ធសាសនាហើយនោះ សម្រាប់តារាសម្ដែងកំពុងមានប្រជាប្រិយភាព និងច្រើនតែទទួលបានតំណែងជាតួឯក អ្នកនាង សុខ សោម៉ាវត្តី បានពោលពាក្យជាច្រើនឃ្លា ក្នុងន័យដាស់តឿនដល់មនុស្សគ្រប់រូប ឲ្យមានចិត្តជ្រះថ្លា កុំគំគួនគ្នា កុំស្អប់គ្នា និងចង់បានអ្វីដែលមិនមែនជារបស់ខ្លួន នាំឲ្យកើតក្ដីក្ដៅក្រហាយ គ្មានក្ដីសុខក្នុងខ្លួន ឬគ្រួសារនោះឡើយ។

ស្ថិតនៅក្នុងថ្ងៃបុណ្យវិសាខបូជា តារាសម្ដែង និងពិធីការិនី សុខ សោម៉ាវត្តី ​ដាក់មួយប្រយោគ គួរឲ្យចាប់អារម្មណ៍ថា «​វត្ថុទាំងឡាយណា ដែលអ្នកដទៃបានឲ្យមកអ្នក ហើយអ្នកមិនទទួល ដូច្នេះហើយវត្ថុទាំងឡាយនោះ រមែងនៅតែជារបស់គេ, ន័យត្រង់ ​គឺ​ការស្អប់ខឹងគុំគួនជេរប្រទិចបណ្ដាសារ ឬការគិតអាក្រក់មកលើអ្នក បើអ្នកកុំខ្វល់កុំគិតកុំទទួលវត្ថុ ក្ដៅក្រហាយ​ទាំងនោះ គឺនៅតែឲ្យ​ជាប់និងទ្រូងម្ចាស់កំដៅនោះ​..​!»

សុខ សោម៉ាវត្តី បានសរសេរបន្តថា «ការឆ្លើយតប និងមនុស្សគិតអវិជ្ជមាន រមែងបាននូវអ្វីអវិជ្ជមានមកវិញ ដូច្នេះវាជាទំលាប់ទៅហើយ ដែលខ្ញុំមិនខឹងមិនតបត​ អ្វីដែលយើងគិតល្អ គឺនៅតែក្នុងចិត្តយើងបានហើយ មិនចាំបាច់ត្រូវអ្នកដទៃដឹងឬយល់ទេ ព្រោះគិតល្អធ្វើល្អមិនបានចង់បាន Aattention (យកចិត្តទុកដាក់) ពីអ្នកណាទេ,​ ស្មោះត្រង់ ធ្វើល្អ គិតល្អ អ្វីដែលអ្នកទទួលបាន គឺ​សេចក្ដីសុខផ្លូវចិត្ត​ (ថ្ងៃពិសាខបូជា)»។

ជាការកត់សម្គាល់ តាមរយៈការបង្ហាញប្រយោគ ទាក់ទងទៅនឹងការអប់រំផ្លូវចិត្ត ពីសំណាក់តារាសម្ដែង សុខ សោម៉ាវត្តី នៅពេលនេះ គឺត្រូវបានមហាជន និងអ្នកគាំទ្រមើលឃើញថា តារាសម្ដែងរូបនេះ កំពុងតែញាំញីទៅដោយបញ្ហាក្នុងជីវិតឯកជនរបស់ខ្លួន ដោះស្រាយមិនទាន់ចេញ និងតែងតែទទួលបានការសួរនាំ ក្នុងមន្ទិលសង្ស័យជាច្រើន ពីសំណាក់អ្នកគាំទ្រ។ ប៉ុន្តែ សុខ សោម៉ាវត្តី រមែងឆ្លើយតបទៅវិញ ក្នុងន័យមិន​ដូចអ្វីដែលបានកើតឡើង ជាក់ស្ដែងឡើយ។

សុខ សោម៉ាវត្តី ត្រូវបានអ្នកគាំទ្រ កត់សម្គាល់ឃើញថា បន្ទាប់ពីទទួលជោគជ័យចំពោះអាជីពសិល្បៈរបស់ខ្លួន ដ៏ត្រចះត្រចង់ហើយនោះ ងាកមកមើលជីវិតស្នេហារបស់នាងវិញ គឺពុំទទួលបានជោគជ័យនោះទេ ដោយនាងបានលែងលះជាមួយស្វាមីពេញច្បាប់ គឺលោក ទូច សុខណារ៉ា ហៅពេជ្រ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានងាកមកសិ្នទ្ធស្នាល យ៉ាងស្អិតល្មួតជាមួយនឹងលោក លី វ៉ាហេទ ប្រៀបបីដូចជាប្ដីប្រពន្ធ ប៉ុន្តែអ្នកទាំងពីរមិនដែលទទួលស្គាល់ ទំនាក់ទំនងដូចស្រមោច និងស្ករមួយនេះទេ៕

សុខ​ សោម៉ាវត្តី
សុខ​ សោម៉ាវត្តី
សុខ​ សោម៉ាវត្តី
សុខ​ សោម៉ាវត្តី
សុខ​ សោម៉ាវត្តី
សុខ​ សោម៉ាវត្តី
សុខ​ សោម៉ាវត្តី
សាររបស់ សុខ​ សោម៉ាវត្តី

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]