អាមេរិក៖ កាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះ តារាចម្រៀងស្រីល្បីឈ្មោះ Selena Gomez បានបង្ហាញវត្តមាននៅលើកម្រាលព្រំក្រហម នៃព្រឹត្តិការណ៍ភាពយន្តធំប្រចាំឆ្នាំ «2019 Cannes Film Festival» ជាមួយនឹងតួអង្គរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំថ្មីរបស់នាង ដែលត្រៀមនឹងចាក់បញ្ចាំងចំណងជើងថា «The Dead Don’t Die» ផងដែរ។

មិនតែប៉ុណ្ណោះ Selena ក៏បានបង្ហាញពីកាយវិការយ៉ាងជិតស្និទ្ធ ជាមួយនឹងតារាសម្តែងនិងជាតារាកំប្លែងប្រុសជើងចាស់លោក Bill Murray ដោយហាក់បីជាដូចជាគូស្នេហ៍នឹងគ្នាដូច្នោះផងដែរ។

Selena Gomez ចូលរួមព្រឹត្តិការណ៍«2019 Cannes Film Festival»

ជាការពិតណាស់ ក្នុងអំឡុងពេលដើរលើកម្រាលព្រំក្រហម លោក Bill Murray បានបង្ហាញពីភាពស្និទ្ធស្នាលចំពោះ Selena ដោយបានខ្សឹបខ្សៀវជិតត្រចៀករបស់នាង និយាយសើចសប្បាយ និងថែមទាំងបានដើរកាន់ដៃគ្នាថែមទៀតផងដែរ។ ដែលរូបថតទាំងនេះត្រូវបានបង្ហោះចែកចាយពាសពេញបណ្តាញទំនាក់ទំនងសង្គម និងធ្វើឲ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះភាពស្និទ្ធស្នាលខុសពីធម្មតារបស់ អ្នកទាំងពីរ។

លើសពីនេះទៅទៀត អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រជ្រួលច្របល់ជាងនេះទៅទៀតនោះ គឺតារាចម្រៀងស្រីវ័យ២៦ឆ្នាំរូបនេះ ថែមទាំងបានបង្ហោះរូបថតជាមួយនឹងតារាកំប្លែងប្រុស វ័យ៦៣ឆ្នាំ Bill Murray រូបនេះ នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់នាង និងថែមទាំងបានសរសេរថា៖

«My first time in Cannes! I’m so honored to have been a part of this movie with Jim and the whole cast. By the way Bill Murray and I are getting married»

ដោយប្រយោគចុងក្រោយរបស់នាង បាននិយាយថា Bill Marray និងខ្ញុំ នឹងរៀបការជាមួយគ្នា បានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាស្រកាំងឡាំង ស្ទើរមិនចង់ជឿថាវាជាពិត។

Selena Gomez និង Bill Murray
Selena Gomez និង Bill Murray

ប៉ុន្តែមិនថាយ៉ាងណា តាមរយៈកិច្ចសម្ភាសន៍លោក Bill និង Selena បានលើកឡើងថា វាគ្រាន់តែជាការលេងសើចនឹងគ្នាតែប៉ុណ្ណោះ ហើយអ្នកគាំទ្រភាគច្រើនរបស់ Selena ប្រាកដជាដឹងពីទំនាក់ទំនងរវាងអ្នកទាំងពីរ ដែលពួកគេចូលចិត្តនិយាយសើចកំប្លែងលេងជាមួយគ្នា។ លោក Bill ថែមទាំងបាននិយាយថា លោកពិតជាចូលចិត្ត Selena ណាស់ ពីព្រោះតែនាងជាមនុស្សស្រស់ស្រាយ ចិត្តល្អ និងតែងតែមានមេត្តាធម៌ចំពោះមនុស្សគ្រប់គ្នា។

មិនតែប៉ុណ្ណោះ លោកថែមទាំងបាននិយាយថា៖

«ខ្ញុំមានអារម្មណ៍ថា ដូចជាអង្គរក្សការពារនាងអ៊ីចឹង។ មើលទៅ ខ្ញុំនឹងអាចក្លាយជាមិត្តប្រុសរបស់នាង បើសិនជានាងចង់បាន»។

ទោះជាយ៉ាងណា អ្នកគាំទ្រនៅតែមិនអាចទុកចិត្តបានពីភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរ ពោលគឺរាល់សកម្មភាពរបស់ Selena និង Bill នឹងនៅតែស្ថិតនៅក្រោមក្រសែភ្នែក តាមដានរបស់អ្នកគាំទ្រជានិច្ចផងដែរ៕

Selena Gomez និង Bill Murray
Selena Gomez និង Bill Murray
Selena Gomez និង Bill Murray
Selena Gomez និង Bill Murray
Selena Gomez និង Bill Murray
Selena Gomez និង Bill Murray
Selena Gomez និង Bill Murray
Selena Gomez និង Bill Murray

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]