ភ្នំពេញ៖ មហាជនប្រាកដជាបានស្គាល់ តារាកំប្លែងជើងចាស់ ដ៏ល្បីឈ្មោះ លោក ព្រហ្ម ម៉ាញ ដែលទទួលបានការគាំទ្រខ្លាំង ពីសំណាក់ប្រិយមិត្តរាល់គ្នា តាមរយៈការសម្ដែងអាយ៉ៃឆ្លងឆ្លើយ បែបកំប្លែង។

លោក​ តែងតែផ្ដល់ស្នាមញញឹមសម្រាប់អ្នករាល់គ្នា តាមអត្ថន័យអាយ៉ៃ ចាក់ទឹកមិនលេចរបស់លោក។ ជាពិសេស​លោក ព្រហ្ម ម៉ាញ មិនត្រឹមតែមានការគាំទ្រក្នុងប្រទេសនោះទេ គឺគេតែងឃើញវត្តមានរបស់លោក ទៅសម្ដែងនៅក្រៅប្រទេសជាញឹកញាប់។

ប៉ុន្តែ ជាអកុសល កាលពីយប់មិញ លោក ព្រហ្ម ម៉ាញ​​ បានជួបរឿងដ៏គួរឲ្យសោកស្ដាយមួយ គឺ មានចោរលួចគាស់ផ្ទះ របស់លោក​ស្របពេល ដែលគ្មានអ្នកណានៅ។ លើសពីនេះ ទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវចោរ រុករើខ្ទេចខ្ទី ព្រមទាំងបាត់ថវិកាដែលលោកបានខិតខំរក អស់ចំនួន ៥មឺុនដុល្លារ។

តាមរយៈហ្វេសប៊ុករបស់នាយព្រែក បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្រោយពីមានរឿងដ៏គួរឲ្យសោកសៅបែបនេះ ព្រមទាំងមានការអំពាវនាវ​ ឲ្យសមត្ថកិច្ចជួយវែករកមុខសញ្ញា ជនដែលបានធ្វើសកម្មភាព និងយកប្រាក់ដែលជាកម្លាំងញើសឈាមរបស់លោក ព្រហ្ម ម៉ាញ នោះយកមកវិញ។ ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នករាល់គ្នា បញ្ចេញមតិ មានការសោកស្ដាយ និងអាណិតដល់តារាកំប្លែងរូបនេះយ៉ាងខ្លាំង៕

លោក ព្រហ្ម ម៉ាញ
ទិដ្ឋភាពផ្ទះលោក ព្រហ្ម ម៉ាញ ដែលត្រូវចោររុករើ
ទិដ្ឋភាពផ្ទះលោក ព្រហ្ម ម៉ាញ ដែលត្រូវចោររុករើ
លោក ព្រហ្ម ម៉ាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រហ្មម៉ាញ