កំពង់ស្ពឺ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា គឺជាតារាសម្ដែងស្រីវ័យក្មេង ស្រស់ស្អាតដ៏មានប្រជាប្រិយភាព និងពេញនិយមពីសំណាក់មិត្តៗយុវវ័យពេលបច្ចុប្បន្ននេះ ហើយអ្វីដែលពិសេសនោះ កញ្ញាថែមទាំងពូកែធ្វើបុណ្យទៀត ។

ម៉ាក សែនសូនីតា

ជាក់ស្ដែង កាលពីព្រឹកមិញនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញគណនីអ៊ីនស្តារក្រាមផ្លូវការរបស់ កញ្ញា ម៉ាក សែនសូនីតា បានបង្ហោះរូបភាពជាច្រើននោះ ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយទិដ្ឋភាពរាប់បាត ចំនួន៨០០អង្គក្នុងថ្ងៃ វិសាខបូជា ។

ក្នុងនោះផងដែរ គេសង្កេតឃើញថាតារាសម្ដែងវ័យក្មេងរូបនេះ  បាននាំយកគ្រឿងឧបភោគបរិភោគជាច្រើនរួមមាន មី ត្រីខ ទឹកសុទ្ធ ជាដើមធ្វើបុណ្យសាងកុសល ហើយការធ្វើបុណ្យរាប់បាតកាលពីព្រឹកមិញនេះ មិនមែនមានតែ កញ្ញា ម៉ាក សែនសូនីតា តែម្នាក់នោះទេ នៅមានសិល្បករ សិល្បការិនី ជាច្រើនដួងទៀត ក៏បានចូលរួមដែរ។

គួររម្លឹកផងដែរថាថៅកែស្រីវ័យក្មេងកញ្ញា តូតា មិនត្រឹមតែមានភាពមមាញឹកការងារសិល្បៈច្រើននោះទេ សូម្បីតែការរកស៊ីរបស់ខ្លួន ក៏មានភាពកាក់កបណាស់ដែរ ស្ទើរតែគ្មានពេលសម្រាកផង៕

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា ធ្វើបុណ្យព្រឹកមិញ
ម៉ាក សែនសូនីតា ធ្វើបុណ្យព្រឹកមិញ
ម៉ាក សែនសូនីតា ធ្វើបុណ្យព្រឹកមិញ
ម៉ាក សែនសូនីតា ធ្វើបុណ្យព្រឹកមិញ
ម៉ាក សែនសូនីតា ធ្វើបុណ្យព្រឹកមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា