ខេត្តសៀមរាប៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសជាងដែកម្នាក់បានឆក់ខ្សែភ្លើងសា្លប់យ៉ាងអាណោចអាធ័ម ខណៈយកម៉ូទ័រខូចមកជួសជុល ប៉ុន្តែភ្លាត់ស្នៀត ។ អ្វីដែលសោកសង្រេងនោះ នៅពេលប្រពន្ធដឹងថា ប្តីបានស្លាប់បានយំបោកខ្លួន បង្កកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៧ ឧសភា ស្ថិតនៅ
ចំណុចភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ អ្វីៗក៏ហួសពេល ព្រោះតែយើងស្តាយរបស់ចាស់ៗនោះ តែបែរជាវាបង្កគ្រោះថ្នាក់ដល់យើងទៅវិញ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើ ឈ្មោះ វ៉ាន់ វ៉ូច អាយុ៤៣ឆ្នាំ ជាជាងដែក រស់នៅភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។ ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូទ័រកាត់ដែក១គ្រឿង ពណ៌លឿង ដែលខូចហើយជួសជុលកែច្នៃប្រព័ន្ធខ្សែភ្លើងប្រើកាត់ដែកនៅចំណុចដីជ្រុងផ្នែកខាងលិចជាប់ផ្ទះគាត់ បណ្តាលឱ្យឆ្លងប្រព័ន្ធភ្លើងឆក់ដួលផ្ងារទៅនឹងដីស្លាប់ភ្លាមៗតែម្តង ។
បើតាមការពិនិត្យលើដងខ្លួនជនរងគ្រោះ ឃើញមានស្នាមអុចជាំខ្មៅត្រង់ម្រាម.ប្រអប់ដៃទាំងសងខាង និងមានលេចលាមកទៀតផង ។ ម៉ូទ័រកាត់ដែកនោះ សភាពចាស់ច្រែះសំបករុំដោយស្គុតខ្មៅ ដៃកាន់គ្មានកុងតាក់សម្រាប់ចុចបិទបើកទេ ។ ប្រពន្ធសពបានប្រាប់សមត្ថកិច្ចថា គាត់ឃើញប្តីយកម៉ូទ័រកាត់ដែក១គ្រឿង ដែលដឹងថា ខូចហើយមកជួសជុលប្រើ កាត់ដែកនៅចំណុចកើតហេតុម្នាក់ឯង គាត់នៅក្នុងផ្ទៈមិនបានចាប់អារម្មណ៍ទេ ។
មួយសន្ទុះ គាត់ក៏ឮសម្លេងដួលនៅកន្លែងប្តីកំពុងកាត់ដែកមុខផ្ទៈ គាត់ក៏ដើរចេញមើលឃើញប្តីដេកផ្ងារសន្លប់និងដីក្បែរម៉ូទ័រកាត់ដែកនោៈ គាត់បានរត់ទៅដកព្រីភ្លើង និងស្រែកហៅអ្នកជិតខាងជួយលើកដឹកទៅមណ្ឌលសុខភាពសំរោងយា តែគ្រូពេទ្យប្រាប់ថា គាត់ស្លាប់បាត់ហើយ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]