ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់ពី កញ្ញា ស៊ីន យូប៊ីន ដែលជាតារាសម្ដែងដ៏មានប្រជាប្រិយភាព ពីសំណាក់មិត្តៗយុវវ័យ។ លើសពីនេះ យូប៊ីន មានភាពទាក់ទាញតាមរយៈ សម្រស់ស្រស់ស្អាតពីធម្មជាតិ អមដោយអត្តចរិក មិនឆ្មើងឆ្មៃ និងគួរឲ្យស្រលាញ់ទៀតផង។

ដោយឡែក គេសង្កេតឃើញថា តារារូបនេះ ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក្នុងអាជីពសិល្បៈរបស់ខ្លួន ដោយ​មានជីវិតហ៊ឺហា គឺនាងតែងតែ មានដំណើរកម្សាន្តទៅក្រៅប្រទេសជាញឹកញាប់។

អ្វីដែលពិសេស​ ក្រៅពីអាជីពជាតារាសម្ដែង យូប៊ីន មានជំនាញសិល្បៈមួយទៀត គឺអាចបកស្រាយ បទចម្រៀងបានយ៉ាងពិរោះរណ្ដំ។ ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុន តារាសាច់សខ្ជីរូបនេះ បានបង្ហោះវីដេអូ ដែលខ្លួនបានលើកយកបទមរតកដើម របស់អធិរាជ្យសម្លេងមាស ស៊ីន​ ស៊ីសាមុត មកច្រៀងសាជាថ្មី។

បទចម្រៀងនោះមានចំណងជើងថា "ភ្នែកជាព្រួញ" ដែលជាសំនៀងដើមរបស់លោកស៊ិន ស៊ី​សាមុត និងជាបទមានទំនុកភ្លេងពិរោះ​ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ តាមរយៈបទចម្រៀង Cover របស់យូប៊ីនមួយបទនេះ ធ្វើឲ្យមហាជនរាល់គ្នាសរសើរមិនដាច់ពីមាត់ ពីសម្លេងដ៏ពីរោះរណ្ដំរបស់តារារូបនេះ។

ចង់ដឹងបទចម្រៀងCover របស់ យូប៊ីន ពិរោះយ៉ាងណា ទស្សនាវីដេអូខាងក្រោយ៖

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន