អូស្រ្តាលី៖ មុននេះបន្តិចនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អតីតតារាសម្តែងអ្នកនាង រ៉ូ ចាន់ដារ៉ា ​ហៅ ស្រីលាប បានបង្ហាញប្រាប់ឱ្យដឹងថា នាងសម្រាលបានកូនប្រុសម្នាក់ដោយសុវត្ថិភាពហើយ។

ក្នុងនោះផងដែរ ក៏មានបណ្ដាប្រិយមិត្តមិនតិចនាក់នោះទេ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងចូលរួមអមអរជាមួយនឹងអតីតតារាស្រីរូបនេះ ដែលទើបតែទទួលបាននូវសមាជិកថ្មី ដ៏គួរឱ្យស្រលាញ់ម្នាក់នេះ។

គួឱ្យដឹងផងដែរថា ទោះបីជាពេលបច្ចុប្បន្នអតតីតារាសម្ដែងស្រីវ័យក្មេង សម្បុរស្រអែមអ្នកនាង រ៉ូ ចាន់ដារ៉ា ​ហៅ ស្រីលាប បានចាកឆ្ងាយពីវិថីសិល្បៈទៅរស់នៅក្រៅប្រទេសជាមួយស្វាមីក៏ពិតមែន ប៉ុន្តែនាងក៏នៅតែទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនដដែល ហើយក៏តែងតែចង់ដឹងពីជីវិតគ្រួសាររបស់នាងផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

រ៉ូ ចាន់ដារ៉ា ​ហៅ ស្រីលាប
រ៉ូ ចាន់ដារ៉ា ​ហៅ ស្រីលាប
រ៉ូ ចាន់ដារ៉ា ​ហៅ ស្រីលាប និងស្វាមី
រ៉ូ ចាន់ដារ៉ា ​ហៅ ស្រីលាប
រ៉ូ ចាន់ដារ៉ា ​ហៅ ស្រីលាប
កូនប្រុសនាង ដែលទើបនឹងកើត
រូបរបស់នាងលើហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]