ភ្នំពេញ៖ បន្ទាប់ពីអតីតតារាសម្តែងប្រុសរូបសង្ហាលោក ថៃ នរៈពិទូ បានប្រកាសថា នឹងវិលចូលសិល្បៈសារជាថ្មីម្តងទៀត ក្រោយបានរួចផុតពីបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនមក ធ្វើឱ្យអ្នកគាំទ្រលោកជាច្រើននាក់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង។

ហើយស្របពេលនៃការបង្ហាញខ្លួនលើកនេះ តារាសម្តែងលោក ថៃ នរៈពិទូ ក៏បានធ្វើអំពើមនុស្សធម៌ ជាមួយនឹងសកម្មភាពចុះចែកអំណោយទៅដល់អ្នកធាក់ស៊ីក្លូចំណាស់ៗជាច្រើននាក់ នៅម្ដុំរោងកុនអង្គរផងដែរ។

ដោយនៅក្នុងនោះលោក ថៃ នរៈពិទូ ក៏បានសរសេររៀបរាប់នៅលើបណ្តាញទំនាក់ទំនងសង្គមការបង្ហោះនោះថា៖

«នេះគឺជាសកម្មភាពដែលខ្ញុំបាននាំយកថវិកាពីសប្បុរសជន មកចែកជូនលោកពូលោកអ៊ុំដែលគាត់ជាអ្នកធាក់ស៊ីក្លូ ដែលតែងតែគេងនៅតាមចិញ្ចើមថ្នល់នៅម្ដុំរោងកុនអង្គរ ដែលពួកគាត់ទាំងអស់សរុបមានចំនួន ៣០ នាក់ ក្នុងម្នាក់ទទួលបាន ៤ ម៉ឺនរៀល»

ក្រោយពីបានឃើញទង្វើរសប្បុរសធម៌បែបនេះហើយ ធ្វើឲ្យមហាជនលាន់មាត់សរសើរទៅកាន់លោកជាច្រើននាក់។ ជាពិសេសពួកគេក៏គាំទ្រយ៉ាងពេញទំហឹងទៅលើការធ្វើអំពើល្អរបស់លោក ថៃ នរៈពិទូ ក្នុងសង្គមជាតិខ្មែរយើងដូច្នេះ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖

ថៃ នរៈពិទូ
ថៃ នរៈពិទូ
ថៃ នរៈពិទូ ចុះចែកអំណោយ
ថៃ នរៈពិទូ ចុះចែកអំណោយ
ថៃ នរៈពិទូ ចុះចែកអំណោយ
អ្នកធាក់ស៊ីក្លូនៅមុខរោងកុនអង្គរ
អ្នកធាក់ស៊ីក្លូនៅមុខរោងកុនអង្គរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ នរៈពិទូ