ថៃ៖ ទោះបីជាមានវ័យ ៣០ ឆ្នាំហើយក៏ដោយ ប៉ុន្តែបើនិយាយអំពីរូបសម្រស់របស់តារាសម្តែងស្រី Min Pechaya គឺមានភាពស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៍មិនណយទេ តាមរយៈស្ទាយ៍តុបតែងខ្លួនរបស់នាង។ លើសពីនេះទៅទៀត គេក៏សង្កេតឃើញថានាង តែងតែប្រើជីវិតឡូយឆាយជានិច្ច ក្នុងនាមជាកូនស្រីអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ផងដែរ។

ហើយប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់រួចមកហើយថា តារាសម្តែងស្រីរូបស្រស់រូបនេះ ក៏បានទទួលនូវការគាំទ្រយ៉ាងខ្លាំង តាមរយៈខ្សែភាពយន្តល្បីៗកាលពីពេលកន្លងទៅ ដោយក្រៅពីអាជីពជាតារាសម្ដែង នាងក៏មានអាជីពជាតារាបង្ហាញម៉ូតមួយដួង ដែលមានរូបរាងស្រលូនស្អាតគួរឲ្យទាក់ទាញ។

ជាក់ស្តែងនៅប៉ុន្មានថ្ងៃនេះ នាងក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញម៉ូតដ៏ធំ «Cannes Film Festival 2019» នៅប្រទេសបារាំង ក្នុងឈុតរ៉ូបពណ៌ទឹកសមុទ្រយ៉ាងស្រស់ស្អាតដូចព្រះនាង។ 

ប៉ុន្តែអ្វីដែលពិសេសខ្លាំងនោះគឺ នៅលើខ្លួនរបស់នាងក៏មានលំអទៅដោយគ្រឿងអលង្ការពេជ្រ និងត្បូងមរកតដ៏ភ្លឺចែងចាំង ដែលមានតម្លៃរហូតដល់ទៅ ១០០ លានបាត ឬស្មើរនឹង ៣ លានដុល្លារអាមេរិក សម្រាប់គ្រោងនឹងចូលរួមដើរលើកម្រាលព្រំក្រហម ក្នុងកម្មវិធីដ៏ល្បីល្បាញមួយនេះ។

គួរបញ្ជាក់ផងដែរថា រ៉ូបដ៏ប្រណីតដែលនាងត្រៀមស្លៀក ដើម្បីចូលរួមព្រឹត្តិការណ៏ដ៏ធំនេះមកពីប្រ៊េន Ali Karoui Haute Couture Luxury Couture Brand ដែលមានការច្នៃម៉ូតពី Ali karoui អ្នកច្នៃម៉ូតដ៏ល្បីម្នាក់ប្រចាំប្រទេសទុយណេស៊ី។ ហើយខ្សែករបស់នាង គឺព័ទ្ធជុំវិញដោយត្បូងពេជ្រ និងត្បូងមរកតទំហំ ១២២ ការ៉ាត់ ដែលមានតម្លៃ ១០០ លានបាតពីប្រេ៊ន Avakian ផងដែរ។ 

ក្រោយពីឃើញបែបនេះហើយ អ្នកគាំទ្ររបស់នាង ក៏បានលាន់មាត់សរសើរមិនដាច់ពីមាត់ពីសម្រស់ដ៏ល្អឥតខ្ចោះរបស់តារាល្បីរូបនេះ ហើយរំពឹងថា Min Pechaya នឹងទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីបង្ហាញម៉ូត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៩ និង ២០ ឧសភា ខាងមុខនេះជាក់ជាមិនខាន៕

Min Pechaya
Min Pechaya
Min Pechaya
ឈុត និងគ្រឿងពេជ្ររបស់ Min Pechaya
ឈុត និងគ្រឿងពេជ្ររបស់ Min Pechaya
ឈុត និងគ្រឿងពេជ្ររបស់ Min Pechaya
ឈុត និងគ្រឿងពេជ្ររបស់ Min Pechaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]