(ភ្នំពេញ)៖ ព្រះទីនាំង ទេវាវិនិច្ឆ័យ ឬប្រាសាទទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង ចតុម្មុខមង្គល គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ មានអាយុកាល១០០ឆ្នាំហើយ។

ព្រះទីនាំង ទេវាវិនិច្ឆ័យ ឬប្រាសាទទេវាវិនិច្ឆ័យ ដែលធ្វើឡើងសម្រាប់រៀបចំព្រះរាជពិធីសំខាន់ៗ នៅក្នុងព្រះបរមរាជវាំងចតុម្មុខ ឬជាប្រាសាទដែលតម្កល់ស្វេត្រឆត្រធំ ត្រូវបានសាងសង់ក្នុង រជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ព្រះរាជានុកោដ្ឋ ក្នុងឆ្នាំ១៩១៣ ដល់១៩១៧ និងធ្វើព្រះរាជពិធីសម្ពោធ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩១៩។ ទំហំប្រាសាទ មានបណ្តោយ៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ និងមានកំពូលស្រួចកម្ពស់ ៥៩ម៉ែត្រ ជាព្រះទីនាំង។

ព្រះរាជពិធីសំខាន់ៗ នៅព្រះទីនាំងទេវាវិនិច្ឆ័យ មានដូចជា៖
* ព្រះរាជពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ
* ព្រះរាជពិធីបុណ្យទ្វារទសមាស
* ព្រះរាជសាវនាការថ្វាយសារតាំង
* ព្រះរាជពិធីសច្ចាប្រណិធាន
* ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។

ក្នុងប្រាសាទទេវាវិនិច្ឆ័យចែកចេញជា៖
- ព្រះទីនាំងស្វេតឆ័ត្រ
- ព្រះទីនាំង ហោរាជបណ្ឌិត
- ព្រះទីនាំង ហោព្រះអដ្ឋិ
- ព្រះទីនាំងក្សិណ
- ព្រះទីនាំងបុស្បុក
- ព្រះទីនាំងមហាមន្ទីរ
- ព្រះទីនាំងនារីរ័ត្នសោភា
- ព្រះទីនាំងចក្រពត្តិ
- ព្រះទីនាំងព្រះស្ងោយ
- នៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្ម មុខ៤ ដែលបែរព្រះភក្ត្រ ទៅរកទិសទាំង៤៕

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]