កូរ៉េខាងត្បូង៖ ថ្ងៃនេះ ជាថ្ងៃដ៏ពិសេសមួយ ហើយក៏ជាថ្ងៃដែលហ្វេនរង់ចាំអស់រយៈពេលយ៉ាងយូរ ក្រោយពី 2Ne1 បានបំបែកក្រុម គឺពួកគេ មិនដែលជួបគ្នា ទាំង៤នាក់បែបនោះឡើយ។

ទើបតែថ្ងៃនេះទេ ស្រីស្អាតទាំង៤ បានចំណាយពេលជាមួយគ្នា យ៉ាងមានក្តីសុខបំផុត ជាមួយនឹងការផ្លុំទាន នំខេករួមគ្នា ដែលជាអបអរក្នុងថ្ងៃគម្រប់ខួប១០ឆ្នាំ នៃក្រុម2Ne1។ ជាពិសេស ក្នុងរាត្រីនេះដែរ ពួកគេ ពិតជាធ្វើឲ្យហ្វេន រំភើបចិត្តខ្លាំង រហូតស្រក់ទឹកភ្នែក ព្រោះមិននឹកស្មានថា ពួកគេ អាចមានឱកាសក្នុងការ ត្រឡប់មកជុំគ្នាបែបនេះ ដោយសារ ចាប់តាំងពី បំបែកក្រុម អ្នកទាំង៤ ក៏មានការងារផ្សេងៗគ្នា មិនដែលបានជួបគ្នាយ៉ាងដូច្នោះទេ៕

បើទោះបីជា ពួកគេ មិនអាចត្រឡប់មកបង្កើតក្រុមជុំគ្នា តែក្នុងរាត្រីនេះ ពួកគេពិតជាបានធ្វើឲ្យ ក្តីប្រាថ្នារបស់ហ្វេន ក្លាយជាការពិត យ៉ាងច្បាស់មែន។

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងស្រី2Ne1 ជាក្រុមមួយ ដែលទទួលបានការគាំទ្រខ្លាំង ជាងក្រុមណាផ្សេងៗទាំងអស់ នៅក្នុងអំឡុង ពួកគេ ស្ថិតក្នុងវិស័យសិល្បៈ ជាមួយនឹង បទចម្រៀង ទេពកោសល្យ ការតុបតែងខ្លួន និងចរិតចេញមក មានអំណាច វាមិនចម្លែកនោះទេ ដែលពួកគេ អាចយកបេះដូងហ្វេនបាន ហើយជាពិសេស បើទោះបីពេលនេះ ពូកគេ លែងធ្វើការជាមួយគ្នា តែហ្វេនគ្រប់គ្នា នៅតែចាំ និងស្រលាញ់ ពួកគេ ជារៀងរហូត៕

ក្រុម 2Ne1
ក្រុម 2Ne1
ក្រុម 2Ne1
ក្រុម 2Ne1
ក្រុម 2Ne1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]