អាមេរិក៖ បើទោះបីជា អ្នកនាង ស៊ឹម សូលីកា មិនសូវប្រឡូកក្នុងសិល្បៈ បានដិតដល់ជាងមុន តែអ្នកគាំទ្រ នៅតែចាប់អារម្មណ៍ លើជីវិតឯកជន របស់អ្នកនាងដដែល។

ក្នុងនោះដែរ ប្រហែលជាគ្រប់គ្នា មិនសូវបានដឹងនោះទេថា តាមពិត អ្នកនាង ស៊ឹម សូលីកា ក៏មានបងប្អូនម្នាក់ មានរូបសម្រស់ដូចអ្នកនាងផងដែរ តែគ្រាន់តែរូបគាត់ មិនបានប្រឡូកសិល្បៈ ដូចសូលីកា។

ជាក់ស្តែង ប្អូនស្រីរបស់តារាស្រីរូបនេះ បានទៅរស់នៅអាមេរិក ជាមួយនឹងក្រុមគ្រួសាររបស់អ្នកនាង ហើយជាពិសេស អ្នកនាង បើទោះបីជាមិនមែនតារា តែអ្នកនាង តែងលេងខ្លួនយ៉ាងស្រស់ស្អាត ឡូយឆាយ ជាមួយនឹងទម្រង់មុខ និងរូបរាងរបស់អ្នកនាង។

សម្រស់ប្អូនស្រីរបស់អ្នកនាង ស៊ឹម សូលីកា ក៏បានធ្វើឲ្យគេ លាន់មាត់សរសើរថា មិនដែលដឹងថា​រូបនាង មានប្អូនស្រីបង្កើត ស្រស់ស្អាតយ៉ាងដូច្នេះ៕

មើលរូបថតជាមួយខ្មែរឡូតទាំងអស់គ្នា៖

ស៊ឹម សូលីកា
ប្អូនស្រីនាង
ប្អូនស្រីនាង
ប្អូនស្រីនាង
ប្អូនស្រីនាង
ប្អូនស្រីនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា