ថៃ៖ អ្នកនាង Jooy Warattaya ជា​តារាសម្ដែង ដ៏មានប្រជាប្រិយភាពក្នុងប្រទេសថៃ។ ក្រៅពីអាជីពជាតារាសម្ដែង នាងក៏ជាង តារាបង្ហាញម៉ូត ដែលមានមុខមាត់ស្រស់ស្អាតនិង រូបរាងដ៏គួរឲ្យទាក់ទាញផងដែរ។ 

Jooy Warattaya បានរៀបការជាមួយ បុរសដ៏សង្ហារម្នាក់ ដែលមានអាជីពជាតារាសម្ដែងដូចគ្នា គឺ  Dj Push Puttichai​ កាលពីចុងឆ្នាំ២០១៨ ក្រោយពី​មានទំនាក់ទំនង មើលចិត្តថ្លើមគ្នា រយ​​​​ៈពេល៤ឆ្នាំរួចមក។ លើសពីនេះ គូស្នេហ៏មួយគូនេះ តែង​តែបង្ហោះនូវរូបភាព ជាច្រើនសន្លឺឹក តាមបណ្ដាញសង្គមអីុនស្ដាក្រាម ដែលបង្ហាញពី ជីវិតស្នេហាដ៏ផ្អែមល្ហែមរបស់គេផងដែរ។

ថ្មីៗនេះ​​  Jooy Warattaya បានបង្កការភ្ញាក់ផ្អើលមួយ ដោយបានបង្ហោះរូបភាពយ៉ាងស្អិតរមួត ជាមួយស្វាមីដ៏សង្ហាររបស់នាង ព្រមទាំងអមដោយពាក្យពេចន៏ថា "ចំណងអាពាហ៏ពីពាហ៏របស់យើង មានរយៈពេល៦ខែហើយ អូនស្រលាញ់បង។ អរគុណការខិតខំប្រឹងប្រែងរបស់បង សម្រាប់ក្ដីស្នេហ៏មួយនេះ"។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យមហាជនមាន ការច្រណែនដល់គូស្នេហ៏ដ៏សាកសម មួយគូនេះយ៉ាងខ្លាំង ដោយមានការបញ្ចេញមតិ ជូនពរចំណងស្នេហ៏មួយនេះឲ្យបានយូរអង្វែង និងឆាប់មានបុត្រជាចំណងដៃស្នេហ៏ ឆាប់ៗនេះទៀតផង៕

Jooy Warattaya និងស្វាមី
Jooy Warattaya និងស្វាមី
Jooy Warattaya និងស្វាមី
Jooy Warattaya និងស្វាមី
Jooy Warattaya និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]