កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រី Hyuna បានចូលរួម ការប្រគុំតន្រ្តី University Festival Concert មួយ ដែលធ្វើឲ្យនាងស្ទើរតែរបូតអាវ បញ្ចេញដើមទ្រូង កណ្ដាលហ្វូងមនុស្សទៅហើយ។

គួរបញ្ជាក់ផងដែរថា Hyuna ត្រូវបានគេស្គាល់ថា ជាតារាដែលមានចំណូលចិត្ត លើការស្លៀកសម្លៀកបំពាក់ បែបស៊ិចស៊ី ប៉ុន្តែពុំធ្លាប់ជួបរឿងបែបនេះ ពីមុនមកឡើយ។

យ៉ាងណាមិញឈុតដែល Hyuna បានស្លៀកនៅក្នុងកម្មវិធី University Festival Concert លើកនេះ គឺរឹតតែសិចស៊ីមិនធម្មតា រហូតធ្វើឲ្យលេចចេញ ផ្នែកមួយចំនួននៃដើមទ្រូងរបស់នាង នៅខណៈពេលដែលនាង កំពុងសម្ដែងថែមទៀតផង ជាហេតុធ្វើឲ្យហ្វេនដល់ថ្នាក់ ប្រហោងពោះគ្រប់ៗគ្នា។

ក្នុងនោះដែរ វីដេអូនៃការសម្ដែងរបស់នាង ត្រូវបានបង្ហោះចែកចាញ ពាសពេញអ៊ីនធើណែត ក្នុងពេលមិនប៉ុន្មាននាទី។ មនុស្សជាច្រើន បានបង្ហាញការព្រួយបារម្ភចំពោះរូបនាង ចំណែកខ្លះទៀតបានបញ្ចេញមតិ មើលងាយថា នាងមានចេតនារាំបង្ហាញដើមទ្រូង ដើម្បីទាមទារចំណាប់អារម្មណ៍ទៅវិញ។ 

ប៉ុន្តែកន្លងទៅមិនយូរប៉ុន្មាន វីដេអូដែលនាងសម្ដែងនោះ ក៏ត្រូវបានគេលុបចេញ Youtube ទៅវិញ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Hyuna
រូបភាព Hyuna
រូបភាព Hyuna
រូបភាព Hyuna
រូបភាព Hyuna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]