ភ្នំពេញ៖ ក្រោយពីអតីតតារាចម្រៀងស្រីប្រចាំផលិតកម្ម Rock ម៉ូលីកា បានចាកឆ្ងាយពីជីវិតសិល្បៈ ងាកទៅចាប់យកការរកស៊ីវិញ ឃើញថាទទួលបានគាំទ្រខ្លាំងមែនទែន។

ជាក់ស្ដែង កាលពីថ្មីៗនេះ គណនីហ្វេសប៊ុកផ្លូវការ របស់អតីតតារាចម្រៀងស្រីប្រចាំផលិតកម្ម Rock ម៉ូលីកា បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើល នៅលើគណនីហ្វេសផ្លូវការរបស់ខ្លួន។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា ម៉ូលីកា ដែលជាអតីតតារាចម្រៀងនោះ បានបង្ហាញពីរថយន្តថ្មី Lexus RX 450h ដែលមានតម្លៃជិត ១០ម៉ឺនដុល្លារ របស់នាង ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំង។

លើសពីនេះទៅទៀតនោះគឺ អតីតតារាចម្រៀងស្រី ម៉ូលីកា រូបនេះថែមទាំងបានសរសេរក្នុងការបង្ហោះនោះថា៖«ពេលខ្លះ ខ្ញុំសូមអរគុណអ្នកមើលងាយទាំងឡាយដែលបានផ្លាស់ប្ដូរជីវិតខ្ញុំ ឲ្យកាន់តែប្រសើរឡើង» ធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមច្រើនមែនទែន៕

ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា និង ឡានថ្មី
ម៉ូលីកា និង ឡានថ្មី
ម៉ូលីកា និង ឡានថ្មី
ម៉ូលីកា និង ឡានថ្មី
ម៉ូលីកា និង ឡានថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ូលីកា