កូរ៉េខាងត្បូង៖ ជាប្រធានបទដ៏ក្តៅគគុក ដែលកំពុងតែទទួលបានចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គម ដោយតារាសម្តែងប្រុសជួរមុខប្រចាំប្រទេសកូរ៉េវ័យ៤២ឆ្នាំ លោក So Ji-seob កំពុងតែមានទំនាក់ទនងស្នេហាជាមួយ អ្នកនិយាយព័ត៌មាន​វ័យ២៥ឆ្នាំ គឺកញ្ញា Jo Eun Jung។

គួររំលឹកផងដែរលោក So Ji-seob និងកញ្ញាJo Eun Jung ធ្លាប់រួមការងារជាមួយគ្នា ពេលប្រម៉ូតខ្សែភាពយន្តរឿង«Be With You» កាលពីខែមីនា ឆ្នាំ២០១៨កន្លងមកនេះ នៅក្នុងកម្មវិធី«One Night of Entertainment» របស់ទូរទស្សន៍SBS។

ក្រោយមកពួកគេទាំងពីរក៏មានឱកាសជួបគ្នាញឹកញាប់ រហូតដល់ចាប់ផ្តើមមានចិត្តលើគ្នាទៅវិញទៅមក។ ទៀតសោតថ្មីៗនេះ ក្រុមការងារDispatch បានលួចថតសកម្មភាពដែលពួកគេទាំងពីរនៅជាមួយគ្នា នៅទីសាធារណៈថែមទៀតផង។ 

ជាមួយគ្នានេះដែរ ផលិតកម្ម51K Entertainment ដែលជាទ្រនំរបស់លោក So Ji-seob បានចេញមកបញ្ជាក់ឲ្យកាន់តែច្បាស់ថា លោក So Ji-seob និងកញ្ញាJo Eun Jung ពិតជាមានទំនាក់ទំនងស្នេហា ជាមួយពិតប្រាកដមែន ប៉ុន្តែមិនបានដឹងច្បាស់នោះទេថា ពួកគេចាប់ផ្តើមពីពេលណា៕

លោក So Ji-seob
កញ្ញាJo Eun Jung
ការងារដំបូងដែលពួកគេបានធ្វើជាមួយគ្នា
រូបថតដែលគេថតបាន
រូបថតដែលគេថតបាន
រូបថតដែលគេថតបាន
រូបថតដែលគេថតបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]