ខេត្តតាកែវ ៖ ស្មៀនឃុំម្នាក់ត្រូវបានជនសង្ស័យវាយនិងដំបងប្ញស្សីរងរបួសធ្ងន់ ខណៈកំពុងស្ថិតក្នុងពិធីមង្គលការកូនអ្នកភូមិ ដែលបង្កការភ្ញាក់ផ្អើលពេញរោងការ កើតឡើងកាលពីវេលាម៉ោង០៩យប់ថ្ងៃទី១៦ ឧសភា ក្នុងភូមិព្រៃខ្លា ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ព្រោះតែមានគំនុំចាស់ជាមួយកាលពីមុន ។
សេចក្តីរាយការណ៍ឱ្យដឹងថា ជនរងគ្រោះជាស្មៀនឃុំ ឈ្មោះ សុខ សារឿន អាយុ៣៩ឆ្នាំ រស់នៅភូមិតាសំ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង (របួសបែកក្បាល) ។ រីឯជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ឡុង គីម អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងកី ឃុំសិង្ហ ស្រុកសំរោង ។
បើតាមការឱ្យដឹងពីសមត្ថកិច្ចស្រុកសំរោងថា កាលពីយប់ថ្ងៃកើតហេតុ ជនសង្ស័យបានទៅចូលរួមពិធីមង្គលការ ជាមួយនិងជនរងគ្រោះដែរ ។ លុះដល់ស្រវឹងស្រឿងៗរាងៗខ្លួន ជនសង្ស័យបានយកដំបងឫស្សីវាយទៅលើជនរងគ្រោះតែម្តង ខណៈនឹកឃើញរឿងគំនុំចាសនឹងគ្នា ។ ក្រោយកើតហេតុ ជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរស្រុកសំរោង ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាននិយាយថា គាត់ពិតជាបានវាយទៅលើជនរងគ្រោះពិប្រាកដមែនមូលហេតុនៅពេលដែលគាត់បានយកលិខិតស្នាមបញ្ជាក់រឿងដីធ្លីនោះ ត្រូវជនរងគ្រោះទារលុយ ហើយគាត់មានការជជែកគ្នាទើបគាត់មានគំនុំរហូតមក ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]