ភ្នំពេញ៖ ដូចដែលប្រិយមិត្តទាំងអស់គ្នាបានជ្រាបច្បាស់មកហើយថា កាលពីថ្ងៃទី១៦ ខែឧសភា ម្សិលមិញនេះ កំពូលតារាចម្រៀងដ៏ល្បីល្បាញប្រចាំនៅក្នុងផលិតកម្មហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីយ៉ាងអធិកអធមជាមួយនឹងលោក អ៊ឹង សុខលី។ ដោយពិធីមង្គលការដ៏ធំរបស់កញ្ញាបានរៀបចំធ្វើឡើងនៅសណ្ឋាគារសុខា ជាមួយនឹងវត្តមានចូលរួមអបអរសាទរពីតារាល្បីៗជាច្រើនដួងនៅក្នុងផលិតកម្មហង្សមាស ក៏ដូចជាតារាល្បីៗដទៃទៀតប្រចាំព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។

អ្វីដែលពិសេសគួរឱ្យចាប់អារម្មណ៍នោះគឺនៅក្នុងកម្មវិធីមង្គលការរបស់កញ្ញា ឱក សុគន្ធកញ្ញា ក៏មានការធ្វើជារបៀបអឺរ៉ុប ដោយមានពិធីតាំងនំនៅពេលល្ងាចជាមួយនឹងនំខេកដ៏ធំសម្បើមកម្ពស់ ១ ម៉ែត្រកន្លះ និងមានមុខកាត់ ១.៣ ម៉ែត្រ ដែលមានការកែច្នៃយ៉ាងប្រណីត។

ហាងនំ Elly Bakery ដែលជាអ្នកទទួលបន្ទុកក្នុងការច្នៃម៉ូតនំអាពាហ៍ពិពាហ៍ដ៏ពិសេសនេះបានរៀបរាប់ប្រាប់ឱ្យដឹងថា នំខេកនេះបានច្នៃម៉ូតឡើងយ៉ាងសម្រិតសម្រាំងសម្រាប់តារាចម្រៀង ឱក សុគន្ធកញ្ញា តែម្តង ដោយមានការកែច្នៃរំលេចភ្លើងនៅព័ទ្ធជុំវិញ ២ ជាន់ និងនៅខាងក្នុងផងដែរ។ ហើយនៅពីលើនំទាំងមូលគឺគ្របស្ករ និងមានម៉ូតផ្ការំលេចជារូបសត្វក្ងោកយ៉ាងផ្ចិតផ្ចង់ស្រស់ស្អាត មើលទៅទាក់ទាញយ៉ាងខ្លាំង ពីអ្នកឌីហ្សាញយ៉ាងស្ទាត់ជំនាញប្រកបទៅដោយទេពកោសល្យ។ ហើយនំខេកអាពាហ៍ពិពាហ៍នេះមានតម្លៃខ្ទង់ពាន់ដុល្លារអាមេរិក។

ដូច្នេះប្រសិនបើលោកអ្នកត្រូវការរៀបចំនំខួបអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតបែបនេះ អាចទំនាក់ទំនងមកកាន់ហ្វេសប៊ុកហាង Elly Bakery ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ 7B ផ្លូវ៣៦០ សង្កាត់ បឹងកេងកង ៣ ខណ្ឌ ចំការមក រាជធានីភ្នំពេញ (ជិតអង្គភាពពន្លត់អគ្គីភ័យ) ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៣ ៧៧៧ ៣០៩៕ 

មង្គលការឱក សុគន្ធកញ្ញា
មង្គលការឱក សុគន្ធកញ្ញា
មង្គលការឱក សុគន្ធកញ្ញា
មង្គលការឱក សុគន្ធកញ្ញា
នំអាពាហ៍ពិពាហ៍របស់ ឱក សុគន្ធកញ្ញា
នំអាពាហ៍ពិពាហ៍របស់ ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា