ហូឡង់៖ Frenkie de Jong ត្រូវបានជាប់ឈ្មោះជាកីឡាករល្អប្រចាំរដូវកាល ២០១៨/២០១៩ របស់លីគកំពូលហូឡង់ (Eredivisie)។ ខ្សែបម្រើរបស់ក្លិប Ajax រូបនេះ បានបង្ហាញខ្លួនជាមួយទម្រង់លេងដ៏អស្ចារ្យជាមួយក្លិប និងបានរួមចំណែកយ៉ាងសំខាន់ឱ្យក្លិប Ajax គ្រងជើងឯកលីគកំពូលហូឡង់នារដូវកាលនេះផងដែរ។

កីឡាករ Frenkie De Jong

កីឡាករ De Jong បានទទួលពានរង្វាន់ Player of the season ជាផ្លូវការ ដែលត្រូវបានប្រគល់ដោយលោក Milan van Dongen ដែលជាអ្នកសារព័ត៌មានកីឡាកររបស់ FOX Sports។ ដោយឡែក បើតាមទិន្នន័យពេញមួយរដូវកាលដែលចេញដោយ Opta Sports បានបង្ហាញថា De Jong មានស្ថិតិញាក់បាល់បានសម្រេចជាង ៧៥% និងបញ្ជូនបាល់បានសម្រេចច្រើនជាង ៩១%។ គួរឱ្យដឹងថា De Jong ក៏ធ្លាប់បានឈ្នះពានកីឡាករល្អប្រចាំខែ ចំនួន ២ដងផងដែរនារដូវកាលនេះ៕

កីឡាករ Frenkie De Jong
ស្ថិតិរបស់កីឡាករ Frenkie De Jong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]