ចិន៖ នាង Elva Hsiao គឺជាតារាស្រីដ៏មានកេរ្តិ៍ឈ្មោះល្បីម្នាក់ ក្នុងវិស័យសិល្បៈចិន ដោយរូបនាងបានសាងប្រជាប្រិយភាពរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ ទន្ទឹងនឹងកេរ្តិ៍ឈ្មោះល្បី នាង Elva Hsiao គឺជាតារាស្រីម្នាក់ ដែលអ្នកគាំទ្រដាក់ឲ្យរហ័សនាមថា “តារាស្រីសំបូរមិត្តប្រុសជាងគេក្នុងប្រទេសចិន” ដោយសារតែត្រឹមតែរយៈពេលជាង ១៨ ឆ្នាំដែលនាងប្រឡូកក្នុងវិស័យសិល្បៈ នាងមានមិត្តប្រុសរហូត ១៧ នាក់ ហើយសុទ្ធតែជាប្រុសក្មេងសង្ហាៗ និងជាអ្នកមានស្តុកស្តម។

យ៉ាងណាមិញនៅពេលនេះ ពេលដែលនាង Elva Hsiao បានឈានដល់អាយុ ៤០ ឆ្នាំ នាងមិនមានមិត្តប្រុសទៀតនោះទេ ក៏ប៉ុន្តែអ្វីដែលជាអកុសល សម្រាប់ Elva Hsiao នាងបែរជាត្រូវគ្រូពេទ្យពិនិត្យឃើញថា តារាស្រីដ៏ឆ្នើមរូបនេះ បានផ្ទុកមេរោគអេដស៍ ព្រោះថានាងធ្លាប់គេងជាមួយបុរសជាច្រើនដែលធ្លាប់ធ្វើជាសង្សាររបស់ខ្លួន។

បន្ទាប់ពីលេចធ្លាយដំណឹងនេះមក សារព័ត៌មានរបស់ប្រទេសចិនបានចេញផ្សាយអំពីរឿងនេះយ៉ាងព្រោងព្រាត ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរតែមិនជឿថានាង Elva Hsiao មានផ្ទុកជំងឺបែបនេះ។ ក៏ប៉ុន្តែស្រាប់តែកាល ថ្ងៃទី ១៣ ខែឧសភាថ្មីៗនេះ នាង Elva Hsiaoបែរជាចេញមុខ បដិសេធទាំងស្រុងថានាងមិនបានកើតជំងឺនេះទេ ហើយនាងកំពុងតែព្រមានដល់អ្នកកាសែត ដែលបង្ហាញពាក្យចចាមអារ៉ាមនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Elva Hsiao
Elva Hsiao
Elva Hsiao
Elva Hsiao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]