កម្សាន្ត៖ ប្រិយមិត្តរាល់គ្នាសុទ្ធតែ មានពណ៌ដែលជា ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ប៉ុន្តែមួយរយៈនេះ ពណ៌ដែលកំពុងពេញនិយម សម្រាប់តារាស្រីល្បីៗ គឺពណ៌ស្វាយ។​ ថ្មីៗនេះ គេបានឃើញវត្តមាន តារាស្រីល្បីៗ៤ដួង ដែលគ្រងក្នុងរ៉ូបពណ៌ស្វាយ ដើម្បីចូលរួមកម្មវិធីធំៗ ដែលមើលទៅមានសម្រស់ស្រស់ស្អាត មិនចាញ់គ្នាប៉ុន្មាននោះទេ។

ចង់ជ្រាបថា តារាទាំង៤រូបនោះ ជាអ្នកណាខ្លះ​​ តាាមដានខាងក្រោមទាំងអស់គ្នា៖ 

១៖ Taylor Swift 

Taylor Swift ជាតារាចម្រៀងបរទេស ដែលមានកេរ្ត៏ឈ្មោះល្បីល្បាញ ស្ទើរតែទូទាំងពិភពលោកទៅហើយ។ ថ្មីៗនេះ​ តារាចម្រៀងរូបនេះ បានអញ្ជើញចូលរួមក្នុងកម្មវិធី Billboard Music Award ប្រចាំឆ្នាំ២០១៩ ដោយបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត គ្រងដោយរ៉ូបខ្លី ពណ៌ស្វាយដែលជាប្រ៊េនរបស់ Raisa Vanessa Collection Cruise ២០១៩ បញ្ចេញសាច់សខ្ចី ដើរលើកម្រាលព្រំពណ៌ក្រហម ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់នោះទេ។ 

Taylor Swift

២៖Kylie Jenner

តារាបង្ហាញម៉ូត Kylie Jenner មិនត្រឹមតែជោគជ័យ ក្នុងវិស័យសិល្បៈឡើយ គឺនាងមានជីវិតហ៊ឺហា តាមរយៈការរកស៊ីផ្ទាល់ខ្លួន ជាម្ចាស់របស់ គ្រឿងសម្អាងប៊្រេនKylie ដែលល្បីទូទាំងពិភពលោក។ ថ្មីៗនេះ នាងបានចូលរួមក្នុងកម្មវិធី Met Gala ដោយបានបង្ហាញរូបរាងកាយដ៏ស៊ិចស៊ី ក្នុងរ៉ូបពណ៌ស្វាយពីប៊្រេន Versace ដែលមានតម្លៃកប់ពពកឯណោះ ជាហេតុដែលទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង៕

Kylie Jenner

៣៖ Chompoo-Araya 

បើនិយាយពីតារាស្រីថៃ ដែលល្បីខាងលេងស្ទាយ៏ សម្លៀកបំពាក់ប្លែកៗ និងប៊្រេនៗ នោះប្រិយមិត្តប្រាកដជា នឹកឃើញដល់Chompoo Araya ជាមិនខាន។ ប៉ុន្មានថ្ងៃមុននេះ នាងបានបង្ហាញវត្តមាននៅក្នុងកម្មវិធី Cannes​ Film ព្រមទាំងបានគ្រងក្នុងរ៉ូបពណ៌ស្វាយ និងគ្រឿងអលង្ការដែលមានតម្លៃ រហូតដល់១លានដុល្លារ ដែលមើលទៅគួរឲ្យស្រលាញ់ ហាក់បីដូចជា ព្រះនាងក្នុងរឿងនិទានទៀតផង៕

Chumphu-Araya

៤៖ SriRita Jensen 

តារាសម្ដែង កូនកាត់ថៃដ៏ស្រស់ស្អាត ក៏បានបង្កភាពភ្ញាក់ផ្អើលមួយដែល ដោយបានគ្រងក្នុងរ៉ូបពណ៌ស្វាយ អមដោយការផាត់មុខ យ៉ាងទាក់ទាញទៀតនោះ ធ្វើឲ្យតារារូបនេះ មើលទៅហាក់បីដូជា ស្រដៀងនឹងកូនក្រមំុជ័រ។ គួរបញ្ជាក់ថា រ៉ូបដ៏ប្រណិតរបស់នាង ត្រូវបានច្នៃឡើង ដោយអ្នកជំនាញខាងម៉ូតខោអាវដ៏ល្បីម្នាក់"Michael Cinco" បែបនេះហើយ ទើបអាចឆក់យកបេះដូងមហាជនបានដូច្នេះ៕

Rita - Sri Rita Jensen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]