ថៃ៖ គូស្នេហ៍ថ្មោងថ្មីរវាងតារាសម្តែងប្រុសTer Chantavit និងតារាសម្តែងស្រីMai Davika ដែលតែងតែភាពផ្អែមល្ហែមរបស់ពួកគេទាំងពីរ ជារឿយៗនៅក្នុងបណ្តាញសង្គម។ ទោះបីជាមិនទាន់ប្រើឈ្មោះជាសង្សារនឹងគ្នាក៏ដោយ ប៉ុន្តែក្តីស្នេហារបស់ពួកគេកាន់តែរលូនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែឧសភានេះ ត្រូវជាថ្ងៃកំណើតរបស់ Mai។ នៅក្នុងថ្ងៃដ៏ពិសេសនេះលោកTer ដែលជាគួស្នេហ៍បានSupriseនាង ដោយមានទាំងបាច់ផ្កា និងនំខួបកំណើត ដែលមើលទៅពិតជារ៉ូមែនទិកខ្លាំងណាស់។

លើសពីនេះTerបានច្រៀងចម្រៀងមួយបទជូនទៅMaiជាពិសេស ដែលបទនោះមានអត្ថន័យ ចង់បង្ហាញពីក្តីស្រលាញ់ និងចង់បញ្ជាក់ប្រាប់ថាអ្នកជាមនុស្សពិសេសនៅក្នុងបេះដូង។

ក្រោយពីបានស្តាប់ និងទទួលបានការSupriseពីមនុស្សដែលខ្លួនស្រលាញ់ សង្កេតឃើញថាទឹកមុខរបស់Mai ពោរពេញទៅដោយស្នាមញញឹម និងសេចក្តីសុខ៕

Mai Davikah
Mai និង Ter
Mai និង Ter
Mai និង Ter
Mai និង Ter
Mai និង Ter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]