​ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បន្តលើករណី​ក្មេងប្រុស​៣នាក់​ស្លាប់នោះ គឺក្រោយក​ទាំង៣នាក់​​​ហូប​បាយ​ថ្ងៃត្រង់​រួច ក៏នាំ​គ្នា​ទៅ​មុជ​​ទឹក​លេងនៅ​រណ្តៅ​ដី ​ស្ថិត​​​​ខាងលិច​ភូមិ​ត្រពាំង​ទឹម ឃុំ​ព្រាល ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង នៅវេលា​ម៉ោង​១​និង​៣០​នាទីរសៀល​ថ្ងៃ​ទី​១៦ ​ឧសភា ដោយគ្មានអ្នកផ្ទះដឹងនោះទេ ។

លុះ​មក​ដល់ម៉ោង២​រសៀលថ្ងៃដដែល ​ដោយសារមិន​​ឃើញ​ពួកគេមិន​នៅ​ផ្ទះ​​ ​ធ្វើឱ្យ​ជីដូនឆ្ងល់បាន​​ដើររក​គ្រប់​ទីកន្លែង ក៏ប្រទះ​ឃើញ​សំលៀក​បំពាក់​​ពួក​គេនៅ​មាត់​រណ្តៅនេះ តែ​មិនឃើញ​មនុស្សទេ ធ្វើឱ្យជីដូន​​ស្លុត​ និង​បារម្ភពីសុវត្ថិភាពចៅៗគាត់ជាខ្លាំង ។

សេចក្តីរាយការណ៍បន្តថា ជីដូន​មានការសង្ស័យ​ខ្លាំង បាន​រត់​រក​អ្នកស្រុកផ្អើលឆោឡោឡើង នាំគ្នា​​ជួយ​ចុះ​ទឹក​រាវរកក៏ឃើញសពពួកគេទាំង៣​នាក់ ​ដែលធ្វើ​​ជីដូន​ស្រែក​​យំស្ទើរតែសន្លប់ខ្លួន ​។

គួររម្លឹកថា​ ក្មេងប្រុស​​ន៣​នាក់​ខាងលើ បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោ​ច​អាធ័ម ដោយសារ​តែ​ ពួក​គេនាំ​​គ្នា​ចុះ​ទៅ​ហែល​ទឹក​លេង​នៅ​ក្នុង​រណ្តៅ​ដី​ដែល​គេ​ជីក​ទុក​ចោល ហើយ​បាន​ធ្លាក់​ចូល​ទៅ​កន្លែង​ដែល​ជ្រៅ បណ្តាល​​ឱ្យ​លង់ ដែល​គ្មាន​អ្នកណាដឹងអាចជួយទាន់ ​។

ប្រភពបន្តថា ​ក្មេងប្រុសទី​១​-ឈ្មោះ ភាស្ស ដេ​ត​ អាយុ​១១​ឆ្នាំ ទី​២​-ឈ្មោះ ម៉ៅ វី​ន អាយុ​១២​ឆ្នាំ និងទី​៣​-ឈ្មោះ ឆៃ លាង​កញ្ញា អាយុ​១២​ឆ្នាំ អ្នក​ទាំង​៣ជា​បងប្អូន​ជីដូន​​​មួយ​​គ្នា ហើយ​ត្រូវ​ឪពុក​ម្តាយ​ធ្វើ​ចំណាកស្រុក ទៅ​រកស៊ី​នៅ​ស្រុក​ឆ្ងាយ ទុក​កូន​ៗ​អោយ​រស់នៅ​ជុំ​គ្នា​ជាមួយ​និង​ជីដូន​អាយុ​៥៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ទឹម ឃុំ​ព្រាល ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ​។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]