ប្រិយមិត្តប្រហែលជាធ្លាប់បាន ទស្សនាភាពយន្តហូលីវូដមួយដែល មានចំនងជើងថា "Iron man" ហើយ។ ភាពយន្តនេះ បានបង្ហាញពីមហាសេដ្ឋីមួយរូប ដែលគាត់ជាអ្នកបង្កើតអាវុធ ផងដែរ ប៉ុន្តែគាត់ត្រូវបានចាប់ជំរិត ហើយគាត់ត្រូវបានគេ បង្ខំអោយបង្កើតអាវុធដល់ពួកគេនៅក្នុងរូងភ្នំមួយ ប៉ុន្តែដោយសារគំនិតឆ្នៃប្រឌិត ខ្ពស់គាត់បានបង្កើតអាវដែលធ្វើពីដែក ហើយអាចកំចាត់សត្រូវនិងហោះហើរបាន។ គាត់ក៏បានប្រើប្រាស់អាវ នោះដើម្បីប្រយុទ្ធ ជាមួយអ្នកដែលបានចាប់ជំរិត គាត់រហូតដល់បានសម្រេច ចំនែកឯប្រទេសចិន វិញមានបុរសម្នាក់គាត់ចូលចិត្តខ្សែភាពយន្តមួយនេះមែនទែន រហូតដល់ថ្នាក់ចង់បង្កើតអាវ នោះដោយខ្លួនឯងដែរ គាត់បានចំណាយពេលរហូតដល់ទៅ ៦ ខែទើបអាចបង្កើតឈុតនេះបាន ធ្វើអោយអ្នកដែលបានឃើញ ទាំងអស់កោតស្ញប់ស្ញែងនឹង គំនិតឆ្នៃប្រឌិតរបស់គាត់។ គួរបញ្ជាក់ផងដែរថា ប្រទេសចិន គឺជាប្រទេសមួយដែលពិភពលោកទទួលស្គាល់ខាង ធ្វើរបស់ក្លែងក្លាយ ដូចជា IPhone IPad IPot នាឡិកា វែនតា ម៉ាកល្បីៗជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក៏គាត់មិនអាច ដាក់គ្រាប់កាំភ្លើង ដើម្បីបាញ់រឺក៏ដាក់ ហ្គាសដើម្បីធ្វើការហោះហើរបានទេ តែនេះក៏ជារឿងមួយដែលគួរអោយយើងកោតស្ញប់ស្ញែង នឹង លទ្ធផលរបស់គាត់ដែរ ព្រោះនេះជារឿងមួយដែលយើងគិតថា មានតែក្នុងខ្សែភាពយន្តតែប៉ុន្នោះ។ ប្រិយមិត្តចង់អោយមាន អ្នកមានគំនិតឆ្នែប្រឌិតបែបនេះ នៅប្រទេសកម្ពុជាទេ?
ទាំងនេះគឺជាសកម្មភាពរបស់លោក ៖
ចំនែកមួយនេះគឺជាគម្រោងថ្មីរបស់គាត់ ៖
ដោយ ៖ អម្រិត
ខ្មែរឡូត
តើប្រិយមិត្តមានយោបល់យ៉ាងណាចំពោះបុរសម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]