ខេត្តបន្ទាយមានជ័យ ៖ ​​តាមសេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា គ្រោះថ្នាក់ច​រាចរណ៍​​​រវាង​រថយន្ត​ដឹកដីបុកជាមួយ​ម៉ូតូ​មួយគ្រឿងជិះគ្នា​​៣នាក់ គឺប្តីប្រពន្ធ​ និងបងប្រុស​បង្កើត​ បណ្តាល​ឱ្យ​​ជនរងគ្រោះ​ទាំង​​​៣នាក់បានស្លាប់​​ភ្លាមៗ​ក្នុងថ្លុក​ឈាម​នៅនឹង​កន្លែងកើតហេតុ ។

ហេតុការណ៍​ដ៏រន្ធត់ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង​១១​និង​​៣នាទី​ព្រឹកថ្ងៃទី​​១៧ ឧសភា ឆ្នាំ​​​២០១៩ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិ​អណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ​ក្រុងប៉ោយប៉ែត ។

ជនរងគ្រោះដែលស្លាប់​ទាំង​៣នាក់​ខាងលើ ១-ឈ្មោះផាត ភាព ភេទប្រុស អាយុ​​​៣៦​ឆ្នាំ ២-ឈ្មោះផាត ភៀន​ ភេទប្រុស​ អាយុ​​២៣​ឆ្នាំ និង៣-​ប្រពន្ធឈ្មោះស្រី តំ ។ ជនរងគ្រោះទាំង​​​៣នាក់​រស់​នៅភូមិក្បាលថ្នល់ ឃុំ​ព្រៃខ្ពស់ ស្រុក​បរវេល ​ខេត្តបាត់​ដំបង ។

តាមសេចក្តីរាយការណ៍​បាន​បន្តថា នគរបាលប៉ុស្តិ៍ផ្សារកណ្តាលបាន​សហការជាមួយ​នគរបាលជំនាញ​​​ចរាចរណ៍ក្រុងប៉ោយប៉ែត​ចាប់ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ដឹកដីផងដែរ ។ ព័ត៌មានលម្អិត​នឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]