កូរ៉េខាងត្បូង ៖ កាលថ្ងៃទី ១៥ ខែឧសភា នៅពេលដែលសាលារៀន Jeonnam Girls' Commercial High School បានប្រារព្ធពិធី អបអរសាទរចំពោះការផ្ដល់ អាហាររូបករណ៍ដល់ សិស្សនិស្សិតចំនួន ១០នាក់។

នៅក្នុងឱកាសនោះដែរ ការិយាល័យអប់រំនៅទីក្រុង Gwangju បានប្រកាសផងដែរថា តារាចម្រៀងល្បី J-Hope សមាជិកក្រុមចម្រៀង BTS ក៏បានចូលរួមចំណែក បរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន ១០០ លានវ៉ុន (ប្រហែលជា ៨៤.០៩៥ ដុល្លារអាមេរិក) ផងដែរ ចំពោះអាហាររូបករណ៍ទាំងនេះ។ ដោយ J-Hope បានបរិច្ចាគទៅកាន់ ការិយាល័យកណ្តាលរបស់អង្គការ Childfund នៅក្នុងប្រទេសកូរ៉េ ដើម្បីផ្ដល់ជាជំនួយដល់ សិស្សនិស្សិតដែលត្រូវការប្រាក់ ដើម្បីបន្តការសិក្សា។ ក្រោយមកប្រាក់ទាំងនោះ ត្រូវបានផ្ដល់មកកាន់ Jeonnam Girls' Commercial High School សម្រាប់អាហារូបករណ៍រយៈពេល ៥ឆ្នាំ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ឡើយ សម្រាប់ J-Hope ក៏ដូចជាសមាជិកក្រុម BTS ដទៃទៀត ក្នុងការបរិច្ចាគប្រាក់ ជួយទៅដល់មនុស្សដែលកំពុងខ្វះខាត។ ជាក់ស្ដែង ពួកគេតែងតែបង្ហាញការយកចិត្តទុកដាក់ ចំពោះមនុស្សដែលត្រូវការជំនួយ ជាពិសេសតែម្ដង ចំពោះមនុស្សដែលរស់នៅ ក្នុងស្រុកកំណើតរបស់ពួកគេ។ 

ទង្វើល្អៗទាំងនេះ បានក្លាយជាគំរូល្អសម្រាប់ក្រុមអ្នកគាំទ្រ ទូទាំងពិភពលោក ដែលជានិច្ចកាល អ្នកគាំទ្របានបន្តការ ចែករំលែកក្ដីស្រលាញ់ ដោយបរិច្ចាគបែបនេះ ទៅកាន់មនុស្សដែលនៅជុំវិញខ្លួន ដូចដែល BTS ធ្វើយ៉ាងដូច្នោះដែរ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព J-Hope
រូបភាព J-Hope
រូបភាព J-Hope
រូបភាព J-Hope
រូបភាព សិស្សសាលា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]