ភ្នំពេញ៖ កាលពីយប់មិញមង្គលការរបស់តារាចម្រៀងដ៏ល្បីឈ្មោះអ្នកនាងឱក សុគន្ធកញ្ញា បានធ្វើឲ្យកក្រើកដល់មិត្តរួមសិល្បៈជាច្រើនដែលបានធ្វើការចូលរួម និងបង្អួតសម្រស់គ្នា នៅក្នុងការតែងខ្លួនយ៉ាងស្អាតៗប្លែកភ្នែក។

នៅក្នុងនោះដែល បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាចាប់អារម្មណ៍ខ្លាំងទៅលើ លោក ឆន សុវណ្ណរាជ នៅក្នុងរាត្រីយប់មិញនេះមិនចាញ់ម្ចាស់កម្មវិធីនោះទេ ដែលក្នុងនោះមានពាក្យពេចន៍ និងរូបភាពជាច្រើនយកទៅTroll ដល់លោកពេញបណ្តាញសង្គមហ្វេសប៊ុក។

អ្វីដែលកាន់ដែលពិសេសនោះគឺ ក្នុងថ្ងៃជ័យសិរីមង្គលរបស់តារាស្រីរូបនេះ លោកសុណ្ណរាជ បានលេងខ្លួនសង្ហាខ្លាំង ជាមួយនឹងគ្រឿងពេជ្រនៅលើខ្លួនលោក ដែលត្រូវបានគេចាប់អារម្មណ៍មានតម្លៃយ៉ាងថ្លៃៗ ដោយខ្សែ.កមួយ ខ្សែតម្លៃ ២២,៩៩០ដុល្លារ ចិញ្ចៀនពេជ្រដាំត្បូងជាច្រើនគ្រាប់តម្លៃ ៥,៩០០ដុល្លារ កន្លាស់ដាក់លើអាវតម្លៃ ២,៥៩០ដុល្លារ និងនាឡិកាដៃដាំពេជ្ររបស់លោក ក៏ថ្លៃខ្លាំងមិនធម្មតាដែរ។

ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនក៏បានសរសើរដល់លោក ដែលគ្រាន់តែចូលរួមកម្មវិធីមង្គលមិត្តរួមសិល្បៈដូចគ្នា តែត្រូវចំណាយលើគ្រឿងអលង្ការ ដែលមានតម្លៃយ៉ាងថ្លៃៗបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ឆន សុវណ្ណរាជ ចូលរួមមង្គលការសុគន្ធកញ្ញា
ឆន សុវណ្ណរាជ ចូលរួមមង្គលការសុគន្ធកញ្ញា
ឈុតគ្រឿងអលង្ការរបស់ឆន សុវណ្ណរាជ យប់មិញ
ឈុតគ្រឿងអលង្ការរបស់ឆន សុវណ្ណរាជ យប់មិញ
ចិញ្ចៀនពេជ្រដាំត្បូងជាច្រើនគ្រាប់តម្លៃ ៥,៩០០ដុល្លារ
កន្លាស់ដាក់លើអាវតម្លៃ ២៥៩០ដុល្លារ
ខ្សែ.កម្លៃ ២២,៩៩០ដុល្លារ
ខ្សែ.កម្លៃ ២២,៩៩០ដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ