ក្រុងព្រះសីហនុ៖ ណា សាឌី ជាពិធីការនីមួយរូប ដែលមានការគាំទ្រខ្លាំង តាមរយៈសម្រស់ដ៏ស្រស់ស្អាត​ និងមានជំនាញសិល្បៈ ក្នុងការអត្ថាធិប្បាយ គួរឲ្យចាប់អារម្មណ៏។​ ក្រៅពីនេះ នាងមានចំណុចដ៏ទាក់ទាញខ្លាំង នោះគឺស្នាមញញឹមដ៏ស្រស់ស្រាយ និងគួរឲ្យស្រលាញ់ទៀតផង។

ថ្មីៗនេះ ណា សាឌី បានផ្លាស់ប្ដូរស្ទាយ៏សក់ ដោយកាត់សក់ខ្លី ដែលសាកសមនឹងផ្ទៃមុខរបស់នាង ដែលអាចបន្ថែមនូវភាពទាក់ទាញ បានមួយកម្រិតទៀត។ សាឌី ត្រូវបានគេចាត់ទុក ជាតារាដែលមានស្ទាយ៏តុបតែងខ្លួនបានស្អាត មិនថា សម្លៀកបំពាក់ ឬការផាត់មុខក្ដី គឺត្រូវចិត្តអ្នកគាំទ្រជាខ្លាំង។

លើសពីនេះ បើទោះបីជា ពិធីការនីរូបនេះ រវល់នឹងការងារសិល្បៈ និងការរកស៊ីបែបណា ក៏នាងមិនភ្លេចក្នុងការចំណាយពេលវេលា សម្រាប់សេចក្ដីសុខផ្ទាល់ខ្លួននោះទេ។ កាលពីថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃមុន សាឌី បានទៅបង្អួតសម្រស់នៅលើឆ្នេរសមុទ្រ ដែលមានទេសភាព យ៉ាងស្រស់ត្រកាល។

អ្វីដែលពិសេស តារារូបនេះបានតុបតែងខ្លួន ដោយសម្លៀកបំពាក់បញ្ចេញសាច់សខ្ជី ដែលសាកសមនឹងបរិយាកាសឆ្នេរសមុទ្រ អមដោយរុក្ខជាតិខៀវស្រងាត់ទៀតនោះ ធ្វើឲ្យប្រិយមិត្តបានឃើញហើយ មិនសរសើរមិនបាន ពីសម្រស់ដ៏គួរឲ្យស្រលាញ់ របស់នាងនោះទេ។ ម៉្យាងទៀត យុវវ័យរាល់គ្នា អាចជ្រើសរើសស្ទាយ៏សម្លៀកបំពាក់ ដូចតារារូបនេះបាន ពេលមានដំណើរកម្សាន្ត នៅឯឆ្នេរសមុទ្រ៕

ណា សាឌី
ណា សាឌី
ណា សាឌី
ណា សាឌី
ណា សាឌី
ណា សាឌី
ណា សាឌី
ណា សាឌី
ណា សាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណា សាឌី