បន្ទាយ​មាន​ជ័យ ៖ យ៉ាង​ហោច​មាន​មនុស្ស​៩​នាក់​របួសធ្ងន់ ស្រាល កាលពី​យប់​ថ្ងៃ​ទី​១៦ ឧសភា​នេះ​លើ​ដងផ្លូវ​បេតុង​ចំណុច​ផ្លូវបំបែក​ជា​៤ ក្នុងភូមិ​ក្បាលស្ពាន​01 សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ដោយសារ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​រះ​ម៉ូតូ​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ។

អ្នក​រង​របួស​ទាំង​៩​នាក់ មាន​ស្រី​៤​នាក់ ដែល​អ្នកខ្លះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោ​ប៉ែ​ត រីឯ​២​នាក់​ទៀត សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន ហើយ​ម៉ូតូ​ខូចខាត​ចំនួន​៤​គ្រឿង (​ធ្ងន់ធ្ងរ​) ។

ករណី​នេះ​នគរបាល​ជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​អ៊ី​ស៊ុ​យ​ស៊ុ​យ​ឌុ​យ​ម៉ិច​១​បាំង ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA-9784 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ព្រោះ ក្រោយ​កើតហេតុ​បាន​គេចខ្លួន​បាត់ ។

សមត្ថកិច្ច​បន្ត​ថា រថយន្ត​បង្ក​បើកបរ​ក្នុង​គោលដៅ​ពី​កើត​ទៅ​លិច​លុះដល់​ចំណុច​កើតហេតុ​ក៏​បុក​រះ​ម៉ូតូ​រង​គ្រោះ​ទាំង​៤​គ្រឿង ដែល​បើកបរ​បញ្ច្រាសទិស បណ្តាល​ឲ្យ​ជន​រង​គ្រោះ​របួស​រដូករណែល​លើ​ដងផ្លូវ​តែ​ម្តង ។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​មួយ​ចំនួន​ត្រូវ​សមត្ថកិច្ច​អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ និង​២​នាក់​ទៀត ត្រូវ​សាច់ញាតិ​នាំ​ចូល​គ្លីនិក​ឯកជន ខណៈ​យានយន្ត​ពាក់ព័ន្ធ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ។ សង្ឃឹមថា អ្នកបើកបរ​រថយន្ត និង​ចេញ​មុខ​ទទួលខុសត្រូវ​លើ​ករណី​នេះ និង​មានការ​បកស្រាយ​ពី​មូលហេតុ​ថា តើ​បណ្តាល​មក​ពី​អ្វី0x017d7 ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]