(កំពង់ចាម)៖ ក្រុមការងារ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សហការគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចាប់រថយន្ដដឹកជ្រូកមកពីប្រទេសវៀតណាមមួយគ្រឿង ក្រោយសង្ស័យមានភាពមិនប្រក្រតី។

របាយការណ៍របស់សាលាខេត្តកំពង់ចាម បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដឹកនាំដោយលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម, ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា រថយន្តដឹកសត្វជ្រូកចំនួន១៨ក្បាលនេះ ដឹកចេញពីប្រទេសវៀតណាម តាមខេត្តត្បូងឃ្មុំ កាត់តាមស្រុកអូរាំឪ ប្រដេញស្ទាក់ឃាត់បាននៅព្រំប្រទល់ស្រុកកោះសូទិន និងស្រុកស៊ីធរកណ្តាល។

បច្ចុប្បន្នរថយន្ត និងជ្រូកទាំងអស់នោះ បានឃាត់ទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម និងយកវត្ថុវិភាគផ្ញើទៅវិទ្យាស្ថានស្រាវជ្រាវបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់កាតបន្ដតាមនីតិវិធី៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]