ចិន៖ បុរសជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយដាក់ឈ្មោះឲ្យឆ្កែជាទីស្រលាញ់របស់ខ្លួន ប៉ះពាល់ដល់ឈ្មោះក្រុមមន្រ្តីក្នុងតំបន់។

បុរសដែលត្រូវបានចាប់ឃាត់ខ្លួនខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Ban មានអាយុ ៣១ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងទីក្រុង Fuyang ខេត្ត Anhui ប្រទេសចិន។

លោក Ban ត្រូវឃុំខ្លួនរយៈពេល១០ថ្ងៃ

បើយោងតាមប្រភពសារព័ត៌ចិន Sohu News បានរាយការណ៍ឲ្យដឹងថា អាជ្ញាធរក្នុងតំបន់ហាក់សម្ដែងការមិនពេញចិត្ត ក្រោយបានដឹងថាបុរសខាងលើ ពោលគឺ លោក Ban បានសរសេរបង្ហោះនៅលើបណ្តាញសង្គមចិន ជុំវិញនឹងសត្វឆ្កែចិញ្ចឹមរបស់លោក ឈ្មោះថា Chengguan បានលួចស្បែកជើង និងខាំគ្នាជាមួយនឹងឆ្កែមួយក្បាលទៀតឈ្មោះថា Xieguan

អ្វីដែលធ្វើឲ្យក្រុមមន្រ្តីជាច្រើនផ្ទុះកំហឹងនោះ ក៏ដោយសារតែឈ្មោះឆ្កែទាំងពីរក្បាលខាងលើនេះ គឺជាឈ្មោះដែលសំដៅពាក់ព័ន្ធទៅនឹងក្រុមមន្រ្តីដែលបម្រើការក្នុងតំបន់។

ជាក់ស្តែង ឈ្មោះ «Chengguan» គឺជាឈ្មោះដែលសំដៅទៅលើក្រុមមន្រ្តីគ្រប់គ្រងក្នុងទីក្រុង ឬក្រុមមន្រ្តីដែលដោះស្រាយឧក្រិដ្ឋកម្មកម្រិតទាប (Tackle low-level crime) ។ ចំណែកឯឈ្មោះ «Xieguan» គឺជាឈ្មោះដែលសំដៅទៅលើខាងក្រុមមន្រ្តីសណ្ដាប់ធ្នាប់ចរាចរណ៍។

លោក Ban បង្ហោះសារលើបណ្តាញសង្គមចិន
លោក Ban បង្ហោះសារលើបណ្តាញសង្គមចិន

យ៉ាងណាមិញ ក្រោយការបង្ហោះចែកចាយល្បីលើបណ្តាញសង្គមនោះ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ប៉ូលិសក៏បានចុះចាប់ខ្លួនលោក Ban ផងដែរ។ ហើយនៅទីបំផុតលោកក៏ត្រូវបានឃុំខ្លួន រយៈពេល១០ថ្ងៃ រាប់គិតចាប់ពីថ្ងៃចាប់ខ្លួន ដោយចោទប្រកាន់ថា សកម្មភាពមួយនេះ គឺជាការបង្កបញ្ហា និងការប្រមាថមួយដល់ក្រុមមន្រ្តី។

នៅចំពោះមុខសមត្ថកិច្ចលោក Ban បាននិយាយថា លោកពិតជាមិនបានដឹងទាល់តែសោះថា វាខុសច្បាប់នោះទេ។ លោកដាក់ឈ្មោះឲ្យពួកវាដើម្បីឲ្យប្លែកប៉ុណ្ណោះ និងពុំមានចេតនាណាមួយឡើយ។ លោក Ban នៅតែឆ្លើយអះអាងថា លោកមិនដឹងទេថាគ្រាន់តែដាក់ឈ្មោះឲ្យឆ្កែប៉ុណ្ណឹង ក៏ខុសច្បាប់ដែរនោះ។

លោក Ban ត្រូវឃុំខ្លួនរយៈពេល១០ថ្ងៃ

គួរឲ្យដឹងផងដែរថា រឿងរ៉ាវរបស់លោក Ban គឺពិតជាកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិន ខណៈក៏មានមហាជនជាច្រើនបានបញ្ចេញមតិប្រតិកម្មចម្រុះ ដែលហាក់ប្រឆាំងទៅនឹងសកម្មភាពរបស់ប៉ូលិស ដែលចាប់ឃាត់ខ្លួនលោក Ban ផងដែរ។

អ្នកខ្លះបានបញ្ចេញមតិថា មិនខ្វះនោះទេអ្នកដែលដាក់ឈ្មោះឆ្កែដូចឈ្មោះមន្រ្តី និងថ្នាក់ដឹកនាំជាច្រើន ដូចជា Obama និង Trump ជាដើម។ ម្ដេចមិនទៅចាប់ពួកគេដែរទៅ? តើគ្រាន់តែការដាក់ឈ្មោះបែបនេះ ជាការប្រមាថដែរឬ? វាដូចជាហួសហេតុនិងរំលោភសិទ្ធិគេពេកហើយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

ឆ្កែលោក Ban
ឆ្កែលោក Ban

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]