ភ្នំពេញ៖ ហាងបេប៊ីវើលដ៍ ដែលត្រូវបានស្គាល់ថាជា ហាងផ្គត់ផ្គង់ផលិតផលទារកគ្រប់ប្រភេទ ដែលមានគុណភាពល្អបំផុត មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីភាពជោគជ័យនៃដំណើការសិក្ខាសាលាលើកដំបូង ដែលរៀបចំឡើងដោយបេប៊ីវើលដ៍ផ្ទាល់។ 

កម្មវិធីសិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅបេប៊ីវើលដ៍សាខាទួលគោក ដែលសិ្ថតនៅផ្លូវ ៥៩៨ ដោយមានអ្នកចូលរួមជាង ៣០ នាក់ ដោយអ្នកចូលរួមទាំងអស់រំពឹងទុកថា នឹងទទួលបាននូវចំណេះដឹងបន្ថែមអំពីការជ្រើសរើស និងប្រើប្រាស់ខោទឹកនោមដ៏ត្រឹមត្រូវសំរាប់ទារក។ 

នៅក្នុងកម្មវិធីសិក្ខាសាលារយៈពេលមួយម៉ោងនេះផងដែរលោក ហែម ពិសិដ្ឋ ដែលជាអ្នកតំណាងពីផលិតផលខោទឹកនោម Drypers ដែលជាផលិតផលដ៏ល្បីនៅប្រទេសកម្ពុជា បានអញ្ជើញចូលរួម និងពន្យល់អំពីបញ្ហាសុខភាពមួយចំនួន ដែលអាចកើតឡើងលើទារក ដោយសារការជ្រើសរើសខោទឹកនោមមិនត្រឹមត្រូវ និងពន្យល់មាតាបិតាគ្រប់រូបបន្ថែមនូវវិធីសាស្រ្តអំពីអនាម័យ និងការសំអាតទារក។ 

លើសពីនេះទៅទៀតសម្រាប់សិក្ខាសាលានេះ អ្នកជំនាញក៏បានផ្តល់ជូននូវចំណេះដឹងបន្ថែមដល់មាតាបិតាគ្រប់រូបទៅលើបញ្ហាមួយចំនួនដូចជា៖
១. វិធីជ្រើសរើសខោទឹកនោម
២. របៀបផ្លាស់ប្តូរខោទឹកនោមដ៏ត្រឹមត្រូវ
៣. អត្ថប្រយោជន៍នៃការស្លៀកខោទឹកនោមត្រឹមត្រូវ
៤. ដំណោះស្រាយបញ្ហារលាក
៥. កម្មវិធីកម្សាន្តសប្បាយ

កម្មវិធីសិក្ខាសាលាលើកដំបូងរបស់បេប៊ីវើលដ៍

ភ្ញៀវទាំងឡាយដែលបានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលានេះជាមួយក្រុមគ្រួសាររបស់ខ្លួនបានរីករាយស្តាប់នូវការបកស្រាយពន្យល់ពីសំណាក់អ្នកជំនាញក៏ដូចជាទទួលបាននូវចំណេះដឹងជាច្រើនអំពីការថែរក្សាសុខភាពរបស់ទារក។ អ្នកចូលរួមទាំងអស់ក៏បានទទួលនូវកញ្ចប់កាដូខ្លះៗ និងមានឱកាសពិភាក្សាជាមួយនឹងអ្នកជំនាញខាងថែរក្សាទារកដែលត្រូវបានអញ្ជើញផ្ទាល់ដោយបេប៊ីវើលដ៍ ដើម្បីទទួលបាននូវដំបូន្មាន និងវិធីសាស្រ្តដ៏មានប្រសិទ្ធភាពផងដែរ។

សម្រាប់កម្មវិធីសិក្ខាសាលាបន្ទាប់ទៀត បេប៊ីវើលដ៍រំពឹងទុកថានឹងប្រព្រឹត្តឡើងនៅខែមិថុនាខាងមុខនេះដែលប្រធានបទនឹងផ្តោតទៅលើការផ្គត់ផ្គង់ចំណីអាហារទារក។ ទារកត្រូវការសារធាតុបំប៉នជាច្រើនសម្រាប់ការលូតលាស់របស់ពួកគេ ដោយទារកទាំងអស់ធំធាត់ជាងមុនដល់ទៅបីដងក្នុងកំឡុងពេលមួយឆ្នាំដំបូង។ អ្នកជំនាញមកពីក្រុមហ៊ុន Nutrigold ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រភេទម្ស៉ៅទឹកដោះគោ ដែលមានគុណភាពល្អឈានមុខគេនៅទីផ្សារចំណីអាហារទារកនៅកម្ពុជានឹងអញ្ជើញមកពិភាក្សា និងបកស្រាយនូវកត្តាមួយចំនួន ដែលមាតាបិតាគ្រប់រូបគួរតែដឹង និងវិធីជ្រើសរើសចំណីអាហារដ៏ត្រឹមត្រូវដែលជួយឱ្យទារកលូតលាស់ធំធាត់រឹងមាំ និងសុខភាពល្អដោយការបំបៅដោះទារករួមជាមួយនឹងកាផ្តល់ឱ្យនូវម៉្សៅទឹកដោះគោ និងអាហារបំប៉នផ្សេងៗផងដែរ។

កម្មវិធីសិក្ខាសាលាលើកដំបូងរបស់បេប៊ីវើលដ៍
កម្មវិធីសិក្ខាសាលាលើកដំបូងរបស់បេប៊ីវើលដ៍
កម្មវិធីសិក្ខាសាលាលើកដំបូងរបស់បេប៊ីវើលដ៍
កម្មវិធីសិក្ខាសាលាលើកដំបូងរបស់បេប៊ីវើលដ៍
កម្មវិធីសិក្ខាសាលាលើកដំបូងរបស់បេប៊ីវើលដ៍
កម្មវិធីសិក្ខាសាលាលើកដំបូងរបស់បេប៊ីវើលដ៍
កម្មវិធីសិក្ខាសាលាលើកដំបូងរបស់បេប៊ីវើលដ៍
កម្មវិធីសិក្ខាសាលាលើកដំបូងរបស់បេប៊ីវើលដ៍
កម្មវិធីសិក្ខាសាលាលើកដំបូងរបស់បេប៊ីវើលដ៍

តើលោកអ្នកចង់យល់ដឹងបន្ថែមអំពីសិក្ខាសាលា ដែលនឹងប្រព្រឹត្តឡើងនាពេលឆាប់ៗខាងមុខនេះដែរ ឬទេ? សូមលោកអ្នកតាមដាននូវគេហទំព័រហ្វេសប៊ុករបស់បេប៊ីវើលដ៍ (@BabyWorld.Cambodia) ដើម្បីទទូលបានព័ត៌មានបន្ថែមអំពីសិក្ខាសាលា និងព័ត៌មានផ្សេងៗទៀត។

បុគ្គលិកដ៏រួសរាយរាកទាក់នឹងរីករាយស្វាគមន៍ ក្នុងការជួយលោកអ្នកចំពោះចម្ងល់ផ្សេងៗដែលលោកអ្នកមាន។ លោកអ្នកអាចផ្ញើរអ៊ីមែលមកតាមរយៈ [email protected] ឬទំនាក់ទំនងផ្ទាល់តាមរយៈលេខទូរសព្ទ 085 888 217/069 888 972៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]