កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ១៦ ខែឧសភា ម្សិលមិញនេះ ប៉ុស្តិ៍ទូរទស្សន៍ JTBC ស្រាប់តែបានប្រកាសថា ពួកគេកំពុងតែពិភាក្សា អំពីការរៀបចំកម្មវិធីជជែកកម្សាន្តថ្មីមួយ មានឈ្មោះថា CL Nine ដែលមានតារាស្រីល្បីឈ្មោះ CL ជាពិធីការិនី និងជាអ្នករៀបចំកម្មវិធីដោយផ្ទាល់។

របាយការណ៍ចុងក្រោយបង្អស់ ទាក់ទងនឹងកម្មវិធីថ្មីរបស់ CL នៅលើប៉ុស្តិ៍ទូរទស្សន៍កូរ៉េនេះ បានបង្ហាញថា ភ្ញៀវកិត្តិយសដំបូងរបស់ CL គឺតារាស្រីល្បីឈ្មោះ និងជាអ្នកជំនួញធំនៅអាមេរិក គឺនាង Paris Hilton ដែលថ្មីៗនេះ នាងកំពុងតែធ្វើការផ្សព្វផ្សាយ ម៉ាកផលិតផលថ្មី នៅក្នុងប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ផងដែរថា នេះជាការវិលត្រលប់មកវិញរបស់ តារាស្រីដ៏ល្បី CL អតីតប្រធានក្រុមចម្រៀងនារី 2NE1 ដែលបាត់មុខពី កម្មវិធីទូរទស្សន៍ក្នុងស្រុក ជិត១ឆ្នាំទៅហើយ។

ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន រំភើបនិងភ្ញាក់ផ្អើលមិនតិចនោះទេ ព្រោះតែពួកគេទន្ទឹងរង់ចាំ ឱកាសដែលតារាស្រីទាំង ៤នាក់ ដែលជាអតីតសមាជិកក្រុម 2NE1 បានទទួលភាពជោគជ័យ លើវិស័យសិល្បៈ ទោះបីជាពួកគេ បានបំបែកផ្លូវគ្នាហើយក៏ដោយ។

ក្នុងនោះដែរ សារព័ត៌មានកូរ៉េបានបង្ហើរថា កម្មវិធី CL Nine នឹងធ្វើការចាក់ផ្សាយ នៅក្នុងខែកក្កដា ខាងមុខនេះហើយ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព CL
រូបភាព CL
រូបភាព CL
រូបភាព CL
រូបភាព CL
រូបភាព Paris Hilton

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]