ប្រទេសថៃ ៖ អាចនិយាយបានថា ដៃគូសម្ដែងវ័យក្មេង ដែលទើបតែទទួលបានការពេញនិយមខ្លាំងពីសំណាក់មិត្តៗយុវវ័យ ពេលបច្ចុប្បន្ននេះ នោះគឺ តារាសម្ដែងប្រុសលោក សុខ សាន់នី និងកញ្ញា ស៊ឺម ស្រីនិច។

ជាមួយគ្នានេះ សមត្ថភាពនៃការសម្ដែងរបស់ អ្នកទាំងពីរ ត្រូវបានមហាជនមិនតិចនោះទេ បានសម្ដែងការពេញចិត្ត និងចង់ឲ្យអ្នកទាំងពីរ ធ្វើការសម្ដែងរួមគ្នារហូតថែមទៀតផង។

ទន្ទឹមនឹងមានការគាំទ្រ ពីសំណាក់អ្នកគាំទ្រច្រើននោះ ជារឿយៗគេតែងសង្កេតឃើញ លោក សុខ សាន់នី និង តារាសម្ដែងស្រី ពហុជំនួញ កញ្ញា ស៊ឹម ស្រីនិច តែងតែបង្ហាញពីដំណើរកម្សាន្តរបស់ខ្លួន នៅលើបណ្ដាញសង្គម។

ជាក់ស្ដែង កាលពីថ្មីៗនេះផងដែរ តារាសម្ដែងប្រុស លោក សុខ សាន់នី និងតារាសម្ដែងស្រី កញ្ញា ស៊ឺម ស្រីនិច បានបង្ហោះរូបភាពជាច្រើន ជាមួយនឹងសកម្មភាពដំណើរកម្សាន្តរបស់ខ្លួន ទៅលេងទឹកជ្រោះយ៉ាងខៀវស្រងាត់ អមជាមួយនឹងត្រីជាច្រើន នៅប្រទេសថៃ។

គួររម្លឹកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែល លោក សុខ សាន់នី និងកញ្ញា ស៊ឺម ស្រីនិច តែងតែមានដំណើរកម្សាន្តរួមគ្នាបែបនេះ រហូតធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការយល់ច្រឡំថា មានទំនាក់ទំនងជាមួយស្នេហាជាមួយគ្នាថែមទៀតផង៕

កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច
លោក សុខ សាន់នី
លោក សុខ សាន់នី
លោក សុខ សាន់នី
លោក សុខ សាន់នី
លោក សុខ សាន់នី និងកញ្ញា ស៊ឺម ស្រីនិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន់នី