ភ្នំពេញ៖ ក្រោយឆ្លងកាត់ការពត់ធ្មេញអស់រយៈពេលជាច្រើនឆ្នាំ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញាសុវត្ថិឌី ធារិកា ក៏បានប្រែសម្រស់មួយទំហឹង មុខមាត់ប្លែកខ្លាំង ធ្វើឲ្យបណ្តាអ្នកគាំទ្រមួយចំនួននាំគ្នាថានាង បានកែសម្រស់ទើបបានជាឃើញប្លែកបែបនេះ។

តារារូបនេះមិនបង្អង់យូរ នាងក៏បានធ្វើការបកស្រាយភ្លាមៗថាមុខមាត់របស់នាងពិតជាធម្មជាតិពិតៗ មិនបានកែកុនបន្ថែមនោះទេ ពោលគឺកែប្រែតែខាងការពត់ធ្មេញប៉ុណ្ណោះ ដូច្នោះហើយទើបធ្វើឲ្យអ្នកគាំទ្រនាំគ្នាឈប់សង្ស័យ។

លើសពីនេះទៅទៀត បើងាកមកមើលសម្រស់តារាស្រីរូបនេះ ក្រោយបានដកធ្មេញដែក ពត់ធ្មេញនេះរួច ឃើញថានាងកាន់តែមានរូបសម្រស់ កាន់តែស្អាតជាងមុន ថ្វេរដង ដែលធ្វើឲ្យបណ្តាអ្នកគាំ្រជាច្រើននាំគ្នាចាប់អារម្មណ៍យ៉ាងខ្លាំង។

ដោយក្នុងនោះឃើញថាមុខមាត់របស់នាងមិនត្រឹមតែប្រែខ្លាំងនោះទេ ចំណែកឯការតែងខ្លួនរបស់នាងវិញក៏ប្លែក កាន់តែស្អាតខ្លាំងឡើង គួរឲ្យសរសើរតែម្តង។ ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលគ្រាន់តែពត់ធ្មេញ ធ្វើឲ្យសម្រស់តារាស្រីរូបនេះកាន់តែស្អាតខ្លាំងឡើង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញាសុវត្ថិឌី ធារិកា
កញ្ញាសុវត្ថិឌី ធារិកា
កញ្ញាសុវត្ថិឌី ធារិកា
សម្រស់សុវត្ថិឌី ធារិកា ក្រោយពត់ធ្មេញ
សម្រស់សុវត្ថិឌី ធារិកា ក្រោយពត់ធ្មេញ
សម្រស់សុវត្ថិឌី ធារិកា ក្រោយពត់ធ្មេញ
សម្រស់សុវត្ថិឌី ធារិកា ក្រោយពត់ធ្មេញ
សម្រស់សុវត្ថិឌី ធារិកា ក្រោយពត់ធ្មេញ
សម្រស់សុវត្ថិឌី ធារិកា ក្រោយពត់ធ្មេញ
សម្រស់សុវត្ថិឌី ធារិកា ក្រោយពត់ធ្មេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិឌី ធារិកា